ព័ត៌មានអន្ដរជាតិ
ដ្រូនទម្លាក់គ្រាប់បែក សម្លាប់មនុស្ស៣នាក់ ក្នុងទឹកដីរុស្ស៊ី
អភិបាលតំបន់ Belgorod របស់រុស្ស៊ី បាននិយាយនៅថ្ងៃពុធទី២៣ខែសីហាថា ជនស៊ីវិលបីនាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅភូមិមួយ ជិតព្រំដែនអ៊ុយក្រែន។

លោក Vyacheslav Gladkov បានបង្ហោះនៅលើ Telegram ថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រើដ្រូនទម្លាក់គ្រាប់បែក នៅពេលមនុស្សកំពុងធ្វើដំណើរតាមដងផ្លូវ”។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយលើការអះអាងចុងក្រោយនេះនៅឡើយទេ ស្របពេលដែលការវាយប្រហារដោយយន្តហោះដ្រូននៅអ៊ុយក្រែន និងរុស្ស៊ី កាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។
ទីតាំងមួយចំនួន បានរងការវាយប្រហារជាច្រើនលើកច្រើនសា ហើយទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ការវាយប្រហារកាលពីយប់ថ្ងៃអង្គារលើទីក្រុងមូស្គូ គឺជាការវាយប្រហារ ៦ យប់ជាប់ៗគ្នានៅក្នុងតំបន់ដដែលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដ្រូនអ៊ុយក្រែន ចូលកម្ទេច យន្តហោះទម្លាក់គ្រាប់បែកតម្លៃ២៧០លានដុល្លាររបស់រុស្ស៊ី ដល់ក្នុងបន្ទាយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?