ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានបិទ Facebook ដោយសារមានអ្នកចាញ់បោកតាមអនឡាញជាង ២០ ម៉ឺននាក់
អជ្ញាធរថៃនឹងស្វែងរកដីការបស់តុលាការដើម្បីធ្វើការបិទវេទិកា Facebook នៅក្នុងប្រទេសរបស់ខ្លួន ដោយលើកហេតុផលថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ជាអ្នកសមគំនិតជាមួយក្រុមឆបោកក្នុងការបោកបញ្ឆោតអ្នកប្រើប្រាស់ថៃជាង ២០ ម៉ឺននាក់ឲ្យវិនិយោគជាមួយពួកគេ ។

លោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃបាននិយាយថា តាមរយៈការប៉ាន់ស្មាននៃការឆបោកប្រាក់នេះមានការខាតបង់រហូតដល់ជាង ១០ ពាន់លានបាតឯណោះ ។
លោកបន្ថែមថា ថៃបានលើកយកបញ្ហានេះជាច្រើនដងហើយទៅពិភាក្សាជាមួយក្រុមហ៊ុន Facebook ប៉ុន្តែដូចជាមិនមានដំណោះស្រាយអ្វីឡើយ ហើយអាជ្ញាធរថៃមានបំណងសុំដីកាពីតុលាការព្រហ្មទណ្ឌដើម្បីស្នើបិទ Facebook ក្នុងប្រទេសក្នុងរយៈពេល ៧ ថ្ងៃ ។

ជាចុងក្រោយលោក Chaiwut បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុន Facebook មានបំណងចង់បន្តធ្វើអាជីវកម្មនៅក្នុងប្រទេសថៃទៀតនោះ ត្រូវតែចេញមុខទទួលខុសត្រូវបន្ថែមទៀតនៅក្នុងបញ្ហានេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Thai PBS

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ