ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងផ្សព្វផ្សាយប្រទេសខ្លួនជាគោលដៅអាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍មកពី ហុងកុង
លោកស្រី Pornmon Chansri ប្រធានការិយាល័យថ្មីនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រចាំនៅហុងកុងបាននិយាយថា អាជ្ញាធរទេសចរណ៍ថៃ (TAT) គ្រោងនឹងផ្សព្វផ្សាយប្រទេសថៃជាទីតាំងអាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍មកពីហុងកុង ចាប់ពីឆ្នាំក្រោយ ។
លោកស្រី Pornmon បាននិយាយថា ការផ្សព្វផ្សាយប្រទេសថៃជាកន្លែងអាពាហ៍ពិពាហ៍សម្រាប់អ្នករស់នៅទីក្រុងហុងកុង នឹងអាចនាំឲ្យអាជ្ញាធរទេសចរថៃឈានដល់គោលដៅរបស់ខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរហុងកុងចំនួន ១ លាននាក់នៅឆ្នាំក្រោយ ។
ទន្ទឹមនោះ ការិយាល័យអាជ្ញាធរទេសចរថៃប្រចាំនៅហុងកុងបានរកឃើញថា គូស្វាមីភរិយាហុងកុងមានប្រហែល ៥០,០០០ គូ បានរៀបការជារៀងរាល់ឆ្នាំ ហើយ ១០ ភាគរយនៃពួកគេ ជាពិសេសគូរស្វាមីភរិយាវ័យក្មេង ពេញចិត្តនឹងការប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅបរទេស ។
ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២៣ នេះមានភ្ញៀវទេសហុងកុងចំនួន ៤៥៤,០០៨ នាក់បានមកលេងប្រទេសថៃ ។ លើសពីនេះ ថៃមានបំណងចង់ឲ្យភ្ញៀវទេសចរហុងកុង ៧០ ម៉ឺននាក់មកទស្សនាមកកម្សាន្តនៅឆ្នាំនេះ ។
ជាមធ្យមភ្ញៀវទេសចរហុងកុងម្នាក់ចំណាយប្រហែល ២៨៥ ដុល្លារក្នុងមួយថ្ងៃ ឬប្រហែល ៨៥៥ ដុល្លារក្នុងមួយដំណើរក្នុងប្រទេសថៃ ។
បន្ថែមពីនេះ ថៃរំពឹងថា ក្រៅពីការបង្កើនចំនួនភ្ញៀវទេសចរហុងកុងដល់ ១ លាននាក់នៅឆ្នាំក្រោយហើយ ថៃក៏សង្ឃឹមថា ទេសចរហុងកុង នឹងចំណាយប្រហែល ១០ ភាគរយបន្ថែមទៀត ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។
ដោយឡែក សម្រាប់គោលដៅកំពូលទាំងបួននៅក្នុងប្រទេសថៃសម្រាប់ភ្ញៀវទេសចរហុងកុង គឺទីក្រុងបាងកក ភូកេត កោះសាមុយ និងឈៀងម៉ៃ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់