Connect with us

ព័ត៌មានអន្ដរជាតិ

គោលនយោបាយ ៨ ចំណុចរបស់ បក្សភឿថៃ សម្រាប់ការដឹកនាំប្រទេស ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រី

បានផុស

នៅ

បន្ទាប់ពីព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសម្រេចត្រាស់បង្គាប់ និងចេញព្រះរាជក្រឹត្យតែងតាំងលោក ស្រេតថា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាផ្លូវការហើយនោះ, អតតីឧកញ៉ាអចលនទ្រព្យរូបនេះក៏បានត្រៀមខ្លួនដើម្បីធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនថៃផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីថ្មីវ័យ ៦០ រូបនេះក៏បានបង្ហាញពីគោលនយោបាយរបស់គណបក្សភឿថៃក្នុងការដឹកនាំប្រទេសផងដែរ ក្រោយមានការឯកភាពពីក្រុមចម្រុះទាំង ១១ គណបក្ស ហើយនេះគឺជាគោលនយោបាយចំនួន ៨ ចំណុចដែលគណបក្សភឿថៃនឹងយកមកអនុវត្តក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ៖

១. កញ្ចប់លុយឌីជីថល ៖ គោលនយោបាយនេះមានគោលបំណងជំរុញការចំណាយដោយការចាក់បញ្ចូលទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច ហើយអាចកើនរហូតដល់ ៦ ដង ឬជិត ៨៦ ពាន់លានដុល្លារ ខណៈគ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ។

២. ការដំឡើងប្រាក់ឈ្នួលអប្បបរមា ៖ ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានដំឡើងដល់ ១៧ ដុល្លារក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧ ទៅតាមកំណើនសេដ្ឋកិច្ច ផលិតភាពការងារ និងអត្រាអតិផរណា ។

៣. ប្រាក់ខែសម្រាប់អ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រ ៖ ប្រាក់ខែអប្បបរមាសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនឹងមានចាប់ពី ៧១៦ ដុល្លារក្នុងមួយខែនៅឆ្នាំ ២០២៧ ។

៤. ការចូលបម្រើយោធាដោយស្ម័គ្រចិត្ត៖ គោលនយោបាយនេះមានគោលបំណងប្រែទៅជាប្រព័ន្ធចូលបម្រើយោធាដោយការស្ម័គ្រចិត្ត ។

៥. ការឡើងថ្លៃកសិផល ៖ រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយដំឡើងថ្លៃផលិតផលកសិកម្ម សំដៅបង្កើនប្រាក់ចំណូលជាមធ្យមរបស់កសិករ ៣ ដងដល់ ៨៥៩ ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៧ ។

៦. ដំណោះស្រាយជម្លោះព្រំដែនភាគខាងត្បូង ៖ រដ្ឋាភិបាលនឹងធ្វើការឆ្ពោះទៅរកការដោះស្រាយជម្លោះ និងបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូង ។

៧. បញ្ហាកញ្ឆាលើផ្នែកវេជ្ជសាស្រ្ត និងសុខភាព ៖ រដ្ឋាភិបាលនឹងស្វែងយល់ពីអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្ត និងសុខភាពរបស់កញ្ឆា ។

៨. វិសោធនកម្មរដ្ឋធម្មនុញ្ញ ៖ រដ្ឋាភិបាលមានគោលបំណងកែលម្អលទ្ធិប្រជាធិបតេយ្យ ទប់ស្កាត់អំពើពុករលួយ និងរក្សាផ្នែកដែលទាក់ទងនឹងរបបរាជានិយម ។

គួរបញ្ជាក់ថា លោក ស្រេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ មកដឹងចំនួនសំឡេងគាំទ្រសរុបដែលលោក ស្រេតថា ទទួលបានក្នុងការ​បោះឆ្នោតសភា ក្លាយជានាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម