ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin គ្មាននរណានៅរស់ឡើយ
ប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ ដែលធ្វើដំណើរតាមយន្តហោះឯកជនរបស់គាត់ ដែលធ្លាក់កាលពីថ្ងៃពុធទី២៣ខែសីហា នៅតំបន់ Tver នៃប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់ ពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសរុស្ស៊ី Rosaviatsiya។
ស្របពេលជាមួយគ្នានោះ ក្រសួងគ្រាអាសន្នរុស្ស៊ីអះអាងថា មនុស្ស១០នាក់ នៅលើយន្តហោះឯកជន ដែលធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ St. Petersburg គឺស្លាប់ទាំងអស់។
មន្ត្រីម្នាក់បានប្រាប់ TASS ថា “យន្តហោះ Embraer មួយគ្រឿងនេះ មានអាកាសយានិក ៣នាក់ និងអ្នកដំណើរ ៧ នាក់ជិះក្នុងនោះ។ ពួកគេគ្មាននរណាម្នាក់ នៅរស់ឡើយ”។
ថ្វីបើមិនមានការបញ្ជាក់ថា គាត់ពិតជាជិះក្នុងយន្តហោះដែលធ្លាក់មែនឬក៏អត់នោះក៏ដោយ ប៉ុន្តែសារព័ត៌មានជាច្រើនសន្មត់ថា លោក Prigozhin បានបាត់បង់ជីវិតហើយ។
គ្រោះថ្នាក់នេះបានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ។ សារព័ត៌មានរបស់រុស្ស៊ីមួយចំនួន បានកំណត់យន្តហោះនេះមានឈ្មោះថា Embraer Legacy 600 មានលេខកន្ទុយ RA-02795 ដែលគេជឿថាជារបស់លោក Prigozhin។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សាកសពទើប៨នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ។
Rosaviatsiya និយាយថា ខ្លួនបានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុ និងកាលៈទេសៈនៃឧបទ្ទវហេតុនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លេចមុខលើកនេះ មេទាហានស៊ីឈ្នួល Wagner ប្តេជ្ញាធ្វើឲ្យ រុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់កន្លែង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត