ព័ត៌មានអន្ដរជាតិ
សិង្ហបុរី រងការគំរាមបំផ្ទុះគ្រាប់បែកនៅ ១៨ទីតាំងទូទាំងប្រទេស មុនបោះឆ្នោត
កាលពីថ្ងៃពុធទី២៣ខែសីហា ប៉ូលិសសិង្ហបុរី បានទទួលរបាយការណ៍អំពីការគំរាមបំផ្ទុះគ្រាប់បែកនៅ១៨ទីតាំង ជុំវិញប្រទេស រួមទាំងអគាររដ្ឋាភិបាល ស្ថានទូត និងកន្លែងគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ផងដែរ។
កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) និយាយថា ការត្រួតពិនិត្យសន្តិសុខ ត្រូវបានធ្វើឡើង ប៉ុន្តែពួកគេមិនរកឃើញអ្វីដែលគួរឲ្យព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ។
យ៉ាងណាក្តី SPF មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការគំរាមកំហែង ឬថាតើទីតាំងទាំង១៨នោះ ស្ថិតនៅកន្លែងណាខ្លះឡើយ ប៉ុន្តែក្រសួងនិរន្តរភាពនិងបរិស្ថាន (MSE) បានបញ្ជាក់ដោយឡែកថា មានការគំរាមកំហែងដោយគ្រាប់បែកពាក់ព័ន្ធនឹងអគារបរិស្ថាន។
ប៉ូលិសក៏បាននិយាយផងដែរថា ពួកគេដឹងពីរបាយការណ៍ស្រដៀងគ្នានេះ នៃការគំរាមកំហែងគ្រាប់បែកតាមអ៊ីមែល នៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗ។
គួរបញ្ជាក់ថា ការគំរាមបំផ្ទុះគ្រាប់បែកនេះ កើតឡើងមុនពេលសិង្ហបុរី រៀបចំការបោះឆ្នោតប្រធានាធិបតី។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែកញ្ញា ដើម្បីជ្រើសរើសប្រធានាធិបតីទី៩របស់ប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សិង្ហបុរីអនុញ្ញាតឲ្យគូស្វាមីភរិយាសុំច្បាប់រៀបការតាមអ៊ីនធឺណិត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?