Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីលោក Prigozhin នៅមានបុគ្គលសំខាន់ច្រើននាក់ទៀត ស្ថិតក្នុងបញ្ជីអ្នកជិះយន្តហោះដែលធ្លាក់

បានផុស

នៅ

ប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកដំណើរ ដែលធ្វើដំណើរតាមយន្តហោះឯកជន ដែលបានធ្លាក់កាលពីថ្ងៃពុធទី២៣ខែសីហា នៅតំបន់ Tver នៃប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់ ពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសរុស្ស៊ី Rosaviatsiya។

លោក Yevgeny Prigozhin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ក្រសួងគ្រាអាសន្នរុស្ស៊ីអះអាងថា មនុស្ស១០នាក់ នៅលើយន្តហោះឯកជន ដែលធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ St. Petersburg គឺស្លាប់ទាំងអស់។

ទន្ទឹមនោះ ក្រៅពីលោក Prigozhin, ទីភ្នាក់ងារ Rosaviatsiya បានឲ្យដឹងថា លោក Dmitry Utkin ដែលជាអតីតប្រតិបត្តិករកងកម្លាំងពិសេសរុស្ស៊ី និងជាសហស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល ក៏ដូចជាលោក Valery Chekalov ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាអនុប្រធានក្រុមហ៊ុន Wagner ក៏មានឈ្មោះធ្វើដំណើរតាមយន្តហោះនោះដែរ ។

លោក Dmitry Utkin

ចំណែកអ្នកដំណើរដែលនៅសេសសល់ក្នុងបញ្ជីរួមមានលោក Sergey Propustin, Evgeny Makaryan, Alexander Totmin និង Nikolay Matuseev ដែលសុទ្ធជាក្រុមទាហានស៊ីឈ្នួល Wagner។

គួរបញ្ជាក់ជាថ្មី គ្រោះថ្នាក់នេះបានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ។ សារព័ត៌មានរបស់រុស្ស៊ីមួយចំនួន បានកំណត់យន្តហោះនេះមានឈ្មោះថា Embraer Legacy 600 មានលេខកន្ទុយ RA-02795 ដែលគេជឿថាជារបស់លោក Prigozhin។

យន្តហោះដែលធ្លាក់

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សាកសពទើបតែ ៨ នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ ខណៈទីភ្នាក់ងារ Rosaviatsiya ក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុ និងកាលៈទេសៈនៃឧបទ្ទវហេតុនេះផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin គ្មាននរណានៅរស់ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម