ព័ត៌មានអន្ដរជាតិ
ភរិយានាយករដ្ឋមន្ត្រីទី៣០របស់ ថៃ ធ្លាប់កាន់កាប់ជំនួញធំៗក្នុងដៃ រកចំណូលបានក្រាស់ក្រែល
លោកស្រីវេជ្ជបណ្ឌិត Pakpilai Thavisin ភរិយារបស់នាយករដ្ឋមន្ត្រីទី ៣០ នៃប្រទេសថៃ លោកស្រេតថា ថាវីស៊ីន (Srettha Thavisin) ធ្លាប់មានអាជីវកម្មជាច្រើនក្នងដៃ និងរកប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែលចូលដល់ក្រុមហ៊ុន។

លោកស្រីវេជ្ជបណ្ឌិត Pakpilai ជាមនុស្សស្រីដែលមានការងារក្នុងសង្គមអភិជនច្រើន ហើយនៅក្នុងរង្វង់ថ្នាក់ជាន់ខ្ពស់គ្មាននរណាដែលថាមិនស្គាល់គាត់នោះទេ។ ជាងនេះទៀត ប្រវត្តិរូបរបស់លោកស្រីមិនមែនត្រឹមជាអ្នកឯកទេសជំនាញខាងសើស្បែក ប្រឆាំងភាពចាស់ និងជាស្ថាបនិកនៃមជ្ឈមណ្ឌល S Medical Spa ប៉ុណ្ណោះទេ។
ក្រៅជាវេជ្ជបណ្ឌិត លោកស្រីក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងវិស័យកែសម្ផស្ស ដោយផ្តោតលើការងារសង្គម ជួយលោកវេជ្ជបណ្ឌិត Krit Jatamra បង្កើតជម្រកសម្រាប់អ្នកជំងឺមហារីកសុដន់ដែលមានជំងឺធ្ងន់ធ្ងរ។ កន្លងមកមានព្រឹត្តិការណ៍ដូចជា EatDrinkPink និងការប្រគំតន្ត្រីផ្សេងៗ រៃអង្គាសថវិកាដើម្បីជួយជាបន្តបន្ទាប់ផងដែរ។
អ្វីដែលសំខាន់បំផុតនោះ កាលពីមុនលោកស្រីក៏ប្រឡូកយ៉ាងស្វិតស្វាញក្នុងពិភពធុរកិច្ចមិនខុសពីស្វាមី ដោយយោងតាមរបាយការណ៍ពី Creden Data បានរកឃើញថា លោកស្រីបណ្ឌិត Pakpilai Thavisin ធ្លាប់ជានាយកក្រុមហ៊ុនរហូតដល់ ៤ ក្រុមហ៊ុន ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖
– ក្រុមហ៊ុន B&W (Thailand) Co., Ltd. ចុះបញ្ជីនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ១៩៩៣។ គេបានរកឃើញថា លោកស្រី Pakpilai Thavisin គឺជាក្រុមប្រឹក្សាភិបាលម្នាក់ក្នុងចំណោមក្រុមប្រឹក្សាភិបាលសំខាន់ៗ។ B&W ប្រតិបត្តិការអាជីវកម្មសម្រាប់ផ្តល់កន្លែងហាត់ប្រាណ ដែលមានដើមទុនចុះបញ្ជីចំនួន ១លានបាត។ ចំណែកស្ថានភាពបច្ចុប្បន្ននៃអាជីវកម្មបានរំលាយចោលនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០០៩។
-ក្រុមហ៊ុន Pitchayavej Co., Ltd. ចុះបញ្ជីនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០០០។ គេបានរកឃើញថា លោកស្រីត្រូវតែងតាំងជាក្រុមប្រឹក្សាភិបាលម្នាក់ ដោយបើកអាជីវកម្មព្យាបាល។ ក្រុមហ៊ុននេះមានដើមទុនចុះបញ្ជី ១លានបាត។បច្ចុប្បន្ន ស្ថានភាពអាជីវកម្មបានរំលាយចោលតាំងពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០០៦មកម៉្លេះ។
-ក្រុមហ៊ុន Bio Sport Co., Ltd. ចុះបញ្ជីនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ដោយលោកស្រី Pakpilai Thavisin ត្រូវតែងតាំងជាក្រុមប្រឹក្សាភិបាលម្នាក់។ Bio Sport Co., Ltd. ធ្វើប្រតិបត្តិការអាជីវកម្មសម្រាប់សេវាកម្មពហុកីឡាដ្ឋាន, សម្ភារៈកីឡា និងមានដើមទុនចុះបញ្ជី ១លានបាត។ បច្ចុប្បន្នត្រូវបានរំលាយចោល នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០០៩។
លើសពីនេះទៀត បញ្ជីឈ្មោះលោកស្រី Pakpilai Thavisin ក៏ត្រូវបានរកឃើញថា គាត់ធ្លាប់កាន់កាប់ភាគហ៊ុន ១០០% (ម្ចាស់ភាគហ៊ុនធំ) ក្នុងតម្លៃ ២,៥៨៩,២៥៥លានបាត(៧៥ម៉ឺនដុល្លារ) នៅក្នុងក្រុមហ៊ុន Lallalit Co., Ltd. ដែលធ្វើអាជីវកម្មគ្លីនិកវេជ្ជសាស្ត្រ និងថ្នាំពេទ្យ ខណៈបច្ចុប្បន្នត្រូវបានរំលាយចោលទៅហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ស្គាល់មនុស្សសំខាន់ ដែលជាកម្លាំងចិត្តរុញឲ្យលោក ស្រេតថា ក្លាយនាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់