បុរស២នាក់សម្រុកចូលផ្ទះលោកយាយអាយុ៩០ឆ្នាំ ចាប់រំលោភបូកទាំងយប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

បុរស២នាក់សម្រុកចូលផ្ទះលោកយាយអាយុ៩០ឆ្នាំ ចាប់រំលោភបូកទាំងយប់

Published

on

លោកយាយអាយុ៩០ឆ្នាំដែលជាស្រ្តីមេម៉ាយត្រូវបានបុរស២នាក់ចាប់រំលោភបូកក្រោយពេលបុរសទាំងពីរបានសម្រុកចូលផ្ទះរបស់គាត់ទាំងយប់នៅក្នុងប្រទេសឥណ្ឌា។

ស្ត្រីចំណាស់រូបនេះទើបតែបាននិយាយនៅថ្ងៃទី០១ខែវិច្ឆិកានេះថា ពួកគេបានធ្វើឲ្យគាត់ស្ទើរតែស្លាប់បន្ទាប់ពីការរំលោភបំពាននៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី២៤ខែតុលា។

នៅពេលគាត់ដឹងខ្លួននៅព្រឹកបន្ទាប់ គាត់បានប្រាប់រឿងនេះទៅអ្នកជិតខាងរបស់គាត់។

គាត់បានទៅមន្ទីរពេទ្យហើយបានធ្វើតេស្តវេជ្ជសាស្ត្របន្ទាប់ពីការវាយប្រហារនៅតំបន់ Kanchanpur ក្នុងសង្កាត់ North Tripura។

រឿងនេះបានកើតឡើងបន្ទាប់ពីមានបាតុកម្មនៅក្នុងប្រទេសឥណ្ឌាកាលពីដើមខែនេះអំពីករណីរំលោភបូកនិងការសម្លាប់នារីវ័យក្មេងម្នាក់។

កាសែត The Times of India បានរាយការណ៍ថា ក្រុមគ្រួសាររបស់លោកយាយបាននាំគាត់ទៅកាន់ប៉ុស្តិ៍ប៉ូលិសហើយបានដាក់ពាក្យបណ្តឹងប្រឆាំងលោក Anjan Nama អាយុ៣៥ឆ្នាំនិងបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត។

មន្ត្រីប៉ូលិសតំបន់ Kanchanpur លោក Bikramjit Shuklada បានបញ្ជាក់ថា មន្ត្រីប៉ូលិសកំពុងស៊ើបអង្កេតករណីនេះនិងពិនិត្យមើលការចោទប្រកាន់។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម