Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានស៊ីឈ្នួលរុស្ស៊ី គំរាមសម្រុកចូល មូស្គូ ដើម្បីសងសឹក បើមេពួកគេ ពិតជាស្លាប់មែន

បានផុស

នៅ

ទាហានស៊ីឈ្នួល Wagner បានគំរាមសម្រុកចូលទីក្រុងមូស្គូ បន្ទាប់ពីពួកគេទទួលព័ត៌មានថា មេដឹកនាំ Yevgeny Prigozhin គឺស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅជិតរដ្ឋធានីរុស្ស៊ី។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆានែល Telegram ដែលមានទំនាក់ទំនងជាមួយលោក Prigozhin បានប្រកាសពីការស្លាប់របស់គាត់កាលពីយប់ថ្ងៃពុធទី២៣ខែសីហា ពោលគឺភ្លាមៗបន្ទាប់ពីព័ត៌មាននៃការធ្លាក់យន្តហោះត្រូវបានគេចែកចាយ ហើយឆានែលខាងលើអះអាងថា រឿងនេះគឺបណ្តាលមកពីជនក្បត់នៅក្នុងប្រទេសរុស្ស៊ី។

លើសពីនេះ អ្នកប្រយុទ្ធ Wagner បានបង្ហោះវីដេអូគំរាមមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្តេជ្ញាថា ពួកគេនឹងសងសឹកប្រសិនបើមេដឹកនាំរបស់ពួកគេ ត្រូវបានបញ្ជាក់ថាស្លាប់មែន។

លោក Prigozhin និងមេបញ្ជាការជាន់ខ្ពស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឈ្មោះ Dmitry Utkin គឺស្ថិតក្នុងចំណោមមនុស្សទាំង១០ ធ្វើដំណើរលើយន្តហោះ Embraer ដែលធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។

លោក Yevgeny Prigozhin (រូបថត៖ Shutterstock)

ហេតុការណ៍នេះកើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងលោកពូទីន ប៉ុន្តែត្រូវបរាជ័យ។

ទន្ទឹមនឹងនេះដែរ នៅពេលដឹងព័ត៌មានអំពីការធ្លាក់យន្តហោះ អ្នកគាំទ្រក្រុមទាហាន Wagner បានដាក់កម្រងផ្កាដើម្បីគោរពចំពោះមេបញ្ជាការរបស់ខ្លួន នៅខាងក្រៅអតីតមជ្ឈមណ្ឌល Wagner ក្នុងទីក្រុង St Petersburg។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ លោក ពូទីន មិនទាន់ចេញមុខធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក បៃដិន និយាយយ៉ាងខ្លី ចំពោះហេតុការណ៍ធ្លាក់យន្តហោះ របស់មេទាហានស៊ីឈ្នួល រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម