ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ នាំនាយករដ្ឋមន្ត្រីថ្មីដើរមើលកន្លែងធ្វើការនៅវិមានរដ្ឋាភិបាល
នាយករដ្ឋមន្ត្រីផុតអាណត្តិថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្វាគមន៍ និងផ្ដល់បាច់ផ្កាដល់នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីលោក សេតថា ថាវីស៊ីន នៅវិមានរដ្ឋាភិបាល និងបានជួបពិភាក្សាគ្នាអស់រយៈពេលជិត ១ ម៉ោងផងដែរ ។

ទន្ទឹមនោះ ក្រោយបញ្ចប់កិច្ចពិភាក្សាហើយ លោក ប្រាយុទ្ធ បាននាំលោក សេតថា ទៅមើលកន្លែងបំពេញការងារ ក៏ដូចជាអគារមួយចំនួនផងដែរ រួមមានអគារ Thai Khufah ដែលជាទីស្នាក់ការនាយករដ្ឋមន្ត្រី និងអគារ Bhakdi Bodin ជាបន្ទប់សម្រាប់ទទួលភ្ញៀវផងដែរ ។
បន្ទាប់ពីជំនួបនេះហើយ លោក ប្រាយុទ្ធ បានជូនដំណើរលោក សេតថា ទៅកាន់យានជំនិះដែលនឹងធ្វើដំណើរទៅកាន់ទីស្នាក់ការគណបក្សភឿថៃ ខណៈនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី ក៏បានលើកគោរពអរគុណ និងសំពះលាលោក ប្រាយុទ្ធ ទាំងទឹកមុខញញឹមផងដែរ ។
គួរបញ្ជាក់ថា លោក សេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តើលោក សេតថា ប្ដេជ្ញាដឹកនាំប្រទេសថៃយ៉ាងណាខ្លះ ក្រោយក្លាយជា នាយករដ្ឋមន្ត្រី?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ