Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ដាក់គុកតារាចម្រៀង​ហ៊ីបហប​ម្នាក់ ​​២០ឆ្នាំ ព្រោះរិះគន់ លោក មីន អ៊ុងឡាំង ថា អសមត្ថភាព

បានផុស

នៅ

តារាចម្រៀង​ហ៊ីបហបមីយ៉ាន់ម៉ាម្នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទរិះគន់យោធាមីយ៉ាន់ម៉ា ។ នេះបើតាមការឲ្យដឹងពីសមាជិកគ្រួសាររបស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។

ប្រភពដដែលបន្តថា ការផ្តន្ទាទោសប្រឆាំងនឹងលោក Byu Har ហាក់ដូចជាធ្ងន់ធ្ងរពេកចំពោះតារាល្បីមួយរូបពីបទរិះគន់មេដឹកនាំយោធា លោក មីន អ៊ុងឡាំង ដែលធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១។

លោក Byu Har (រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងហ៊ីបហបអាយុ៣៨ឆ្នាំរូបនេះ ត្រូវ​បានអាជ្ញាធរមីយ៉ាន់ម៉ា​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់ខ្លួន​ក្នុង​ទីក្រុងយ៉ាំងហ្គោន កាលពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ២០២៣ ពោលគឺប៉ុន្មាន​ម៉ោង​បន្ទាប់​ពីរូបគេ​ រិះគន់មេដឹកនាំយោធា លោក មីន អ៊ុងឡាំង និងរិះគន់​រដ្ឋមន្ត្រីក្រសួង​ថាមពល​អគ្គិសនី នៅក្នុងការឡាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយ​បាន​ចោទ​លោក មីន អ៊ុងឡាំង និង​រដ្ឋមន្ត្រី​ក្រសួងថាមពល​អគ្គិសនីថា គ្មានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ដល់ទីក្រុងយ៉ាំងហ្គោន។

នៅ​ក្នុង​ការ​ឡាយនោះ Byu Har ​បាន​ហៅ​លោក មីន អ៊ុងឡាំង ថា៖ “អសមត្ថភាព” និង​ហៅ​រដ្ឋមន្ត្រី​ថាមពល​អគ្គិសនី​ថា ​ជា​មនុស្ស​ល្ងង់ ដោយនិយាយថា ការ​គ្រប់​គ្រង​អគ្គិសនីក្នុងសម័យរដ្ឋាភិបាលរបស់​លោកស្រី អ៊ុងសាន ស៊ូជី គឺ​ល្អ​ប្រសើរជាងនេះ”។

លោក មីន អ៊ុងឡាំង (រូបថត៖ Thai PBS)

៥ថ្ងៃក្រោយការចាប់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសថា Byu Har គឺត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានការបះបោរ និងផ្សព្វផ្សាយឃោសនាដែលអាចបំផ្លាញដល់ស្ថិរភាពជាតិ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានការដាច់ភ្លើងជាយូរយារមកហើយ ហើយរឿងនេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងខែមីនា រហូតដល់ដើមខែមិថុនា ឆ្នាំ២០២៣ ដោយរដ្ឋបាន​ផ្តាច់ភ្លើងនៅ​ក្នុង​ទីក្រុងយ៉ាំងហ្គោនជារៀងរាល់ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​សន្សំ​សំចៃ​ថាមពលអគ្គិសនី៕

អត្ថបទ៖ គង់ សំអាន

ប្រភព៖ Dailynews

ចុចអាន៖ លោក មីន អ៊ុងឡាំង ទៅ រុស្ស៊ី ម្ដងទៀត តែមិនមែនផ្ដោតលើកិច្ចពិភាក្សា​យោធាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម