ព័ត៌មានអន្ដរជាតិ
វៀតណាម ចូលរួមជាមួយប្រទេសអាស៊ាន ៥ ផ្សេងទៀតបង្កើតការទូទាត់ប្រាក់ឆ្លងដែនតាមកូដ QR
ធនាគារជាតិរបស់វៀតណាមនៅថ្ងៃសុក្រនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសអាស៊ានចំនួន ៥ ផ្សេងទៀតដើម្បីបង្កើតយន្តការទូទាត់ប្រាក់ឆ្លងដែនតាមកូដ QR ។
វៀតណាមនឹងចូលរួមជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក្នុងការងារដើម្បីភ្ជាប់ប្រព័ន្ធទូទាត់នីមួយៗរបស់ពួកគេ រួមទាំងការប្រើប្រាស់ប្រព័ន្ធកូដ QR សម្រាប់ប្រតិបត្តិការលក់រាយផងដែរ ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង ១០ និងទេសាភិបាលធនាគារកណ្ដាលនៅទីក្រុងហ្សាកាតា ។
លើសពីនេះ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ក៏បានព្រមព្រៀងគ្នាក្នុងការជួយសម្រួលដល់ប្រតិបត្តិការទ្រព្យសម្បត្តិហិរញ្ញវត្ថុឆ្លងដែនដូចជា ភាគហ៊ុន និងមូលបត្របំណុលរដ្ឋាភិបាលជារូបិយប័ណ្ណក្នុងស្រុកផងដែរ ។
គួរបញ្ជាក់ថា អាស៊ាន ដែលជាប្លុកមានប្រជាជនជាង ៦០០ លាននាក់ បានប្រឈមមុខនឹងការពន្យារពេលជាច្រើនឆ្នាំក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដែលមានតម្លៃសរុប ២.៣ ពាន់ពាន់លានដុល្លារ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ទីផ្សារជាមួយគ្នាជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ៖ លោក សេតថា អាចកាន់តំណែង ២ ក្នុងពេលតែមួយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?