Connect with us

ព័ត៌មានអន្ដរជាតិ

រឿងរ៉ាវដ៏ឈឺចាប់កើតឡើងលើគ្រួសារ ចិន ក្រោយកូនត្រូវចាប់ជំរិតកាលពី ១០ឆ្នាំមុន

បានផុស

នៅ

កូន​ប្រុស​ដែល​ត្រូវ​គេ​ចាប់​ជំរិត​កាល​ពី​១០​ឆ្នាំ​មុន​ត្រឡប់​មក​ផ្ទះ​វិញ​ ខណៈពេលដែល​សាច់ញាតិកំពុងប្រារព្ធពិធី ហើយរីករាយជំនួស​ឲ្យ​ការ​សប្បាយរីករាយក្រោយ​ជួប​កូន​​ម្ដង​ទៀត ម្ដាយ​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​ស្ងាត់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឡប់​ទៅ​វិញ​កាល​ពី​១០​ឆ្នាំ​មុន នៅ​ខេត្ត​ស៊ីឈួន ប្រទេស​ចិន ពេល​នោះ​លោក​យាយ Chung (ហៅ​ក្រៅ) និង​លោក Tian (ហៅ​ក្រៅ) ប្ដី​ប្រពន្ធ​នេះ​បាន​ផ្លាស់​ទៅ​ខេត្ត​ផ្សេង។ នៅ​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​បាន​ទៅ​ស្ថានីយ​រថភ្លើង​ដើម្បី​ធ្វើ​ដំណើរ​របស់​ខ្លួន ហេតុការណ៍​ដ៏​សោកសៅ​មួយ​បាន​កើត​ឡើង។

ក្នុង​ពេលដែលអ្នកស្រី Chung និងកូនប្រុស​កំពុងរង់ចាំប្តី​ដើម្បីទិញសំបុត្រ ស្រាប់តែមានជនចម្លែក​មួយ​ក្រុម​បាន​មករកនាង។ ក្រុម​នេះ​បាន​និយាយ​ថា អីវ៉ាន់​របស់គាត់មាន​លក្ខណៈ​ស្រដៀង​នឹង​អីវ៉ាន់​មួយ​ដែល​គេ​លួច​ហើយ​ចង់​ពិនិត្យ​មើល​ថា​តើ​នេះ​ជា​អីវ៉ាន់​របស់​ពួកគេ​ឬ​អត់។

នៅពេលឮរឿងនេះ អ្នកស្រីបាន​បដិសេធហើយនិយាយ​ថា វ៉ាលីស​នេះជារបស់គ្រួសារនាង។ ប៉ុន្តែ​ក្រុម​នោះ​មិន​ជឿ ហើយ​ទទូច​ឲ្យ​អ្នកស្រីបើក​កាបូប​ដើម្បី​ពិនិត្យ។ ដោយសារ​តែជិតដល់ពេល​រថភ្លើង​ចេញដំណើរ​ អ្នកស្រី Chung បានយល់ព្រមបើ​កវ៉ាលីស​ដើម្បីត្រួតពិនិត្យ។ នៅពេលបើករួច ក្រុម​មនុស្ស​ចម្លែក​បានរកឃើញថា វាមិនមែនជា​របស់ពួកគេទេ។ ហើយ​ភ្លាម​នោះ​បាន​សុំ​ទោស​អ្នកស្រី ដោយ​និយាយ​ថា​ច្រឡំ បន្ទាប់មក​ពួកគេ​បាន​ចាក​ចេញ​យ៉ាង​លឿន។

រឿង​នេះ​បាន​កើត​ឡើង​យ៉ាង​លឿន​ធ្វើ​ឲ្យលោកស្រី Chung មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅពេល​ដឹង​ថា​កូន​ប្រុស​អាយុ​៧​ឆ្នាំ​បាត់​ខ្លួន។ គាត់និងស្វាមី​បាន​តាម​រក​កូនប្រុស​នៅ​គ្រប់​ទីកន្លែង​ក្នុង​ស្ថានីយ ប៉ុន្តែ​រក​មិន​ឃើញ ទើបសម្រេចប្ដឹង​ប៉ូលិស​ដើម្បី​សុំ​ជំនួយ។

ទោះ​យ៉ាង​ណា ប៉ូលិស​បាន​រក​ឃើញ​ថា ទីតាំង​របស់​គាត់និង​កូន​ប្រុស​ជា​មុំដែល​កាមេរ៉ាបាញ់ទៅមិនដល់។ ជាងនេះទៅទៀត ក្រុមមនុស្សចម្លែកហាក់ដូចជាបានសិក្សាទីតាំងកាមេរ៉ានៅស្ថានីយ៍នេះយ៉ាងយកចិត្តទុកដាក់។ ពួកគេបានបិទមុខរបស់ពួកគេ ហើយផ្លាស់ទីទៅកន្លែងដែលកាមេរ៉ាមិនអាចទៅដល់បាន។ ដោយ​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ប៉ូលិស​បាន​ចាត់​ទុក​ថា​នេះ​ជា​ការ​ចាប់​ពង្រត់​កុមារ​ដែល​មាន​ការ​គ្រោងទុក និង​រៀបចំ​យ៉ាង​ល្អិតល្អន់។ ប៉ុន្តែ​ដោយ​សារ​តែ​ភស្តុតាង និង​ព័ត៌មាន​របស់​ជន​ទុច្ចរិត​មាន​តិច​។ ការ​ស្វែងរក​ក្មេង​ប្រុស​អាយុ ៧ឆ្នាំគឺស្ទើរតែដូចជាការស្វែងរកម្ជុល​នៅក្នុងម​ហាសមុទ្រ។

ជួបគ្នាម្តងទៀត ក្រោយបែកគ្នា១០ឆ្នាំ

ការ​ឈឺចាប់​ក្នុង​ការ​បាត់​បង់​កូន​បាន​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកស្រីអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រហូតដល់ថ្ងៃមួយ ក្មេងប្រុសចម្លែកម្នាក់បានបង្ហាញខ្លួននៅក្នុងភូមិនិង​​អះអាង​ថា​ត្រូវ​​គេ​ចាប់​ពង្រត់​ ឥឡូវ​គាត់​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ស្វែង​រក​សាច់​ញាតិ។ ពី​ការ​សួរ​នាំ​អ្នក​ភូមិ​បាន​រក​ឃើញ​ថា​ព័ត៌មាន​នេះ​ត្រូវ​គ្នា​នឹង​គ្រួសារ​របស់​អ្នកស្រី។ អ្នក​រាល់​គ្នា​បាន​ប្រាប់​គាត់និង​ស្វាមី​របស់​នាង​ឲ្យ​មក​យក​ក្មេង​ប្រុស​នោះ​ភ្លាម។

គ្រាដែលសាច់ញាតិ​អបអរសាទរ​ក្រុម​គ្រួសារ​ដែល​បាន​ជួប​ជុំ​គ្នា​ម្ដង​ទៀត។ ក្រោយ​បែក​គ្នា​អស់​១០​ឆ្នាំ អ្នកស្រី Chung បាន​ជូត​ទឹកភ្នែក​​ ហើយលួចទៅ​ទូរស័ព្ទ​ឲ្យ​ប៉ូលិស​បានដឹងដោយ​ស្ងាត់ៗ។ ​អ្នកស្រីបានប្រាប់​ប៉ូលិស​ថា ថ្វីត្បិតតែក្មេងប្រុសនោះមានអាយុដូចគ្នា​ទៅនឹងកូនប្រុសរបស់​គាត់​និងអាចផ្តល់ព័ត៌មានលម្អិត ប៉ុន្តែគាត់​រកឃើញថា​នៅក្រោមសក់​នៅលើថ្ងាសរបស់​ក្មេង​នេះគ្មាន​ស្លាកស្នាម​ដូចកូនប្រុសរបស់គាត់ទេ។

ព័ត៌មានអាចក្លែងក្លាយ ប៉ុន្តែ​ស្នាម​របួស​របស់​កូន​ប្រុសគាត់មិន​ដែល​ច្រឡំ​ទេ។ គាត់​ជឿ​ថា​ជន​នេះ​ស្ថិត​ក្នុង​ក្រុម​ចាប់​ជំរិត​ដែល​បាន​ត្រឡប់​មក​វិញ​ដើម្បី​បញ្ឆោត​គ្រួសារ​គាត់ ដែលបានទទួល​ព័ត៌មាន។ ភ្លាមៗនោះ​ប៉ូលិស​បានទៅដល់ផ្ទះរបស់លោកស្រី chung ។

បន្ទាប់ពីមួយរយៈនៃការស៊ើបអង្កេត ជន​សង្ស័យ​បាន​បដិសេធ​ថា គាត់​មិន​មែន​ជា​ក្រុម​ចាប់​ជំរិត​ទេ ប៉ុន្តែ​គាត់​បាន​សារភាព​ថា គាត់​ជា​សមាជិក​អង្គការ​ដែល​មាន​ជំនាញ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជន​រង​គ្រោះ​ចាប់​ជំរិត។

យ៉ាងណាមិញមកដល់ពេលនេះ គ្រួសាររបស់លោកស្រី Chung នៅតែមានការឈឺចាប់ដ៏​ក្រៀមក្រំ​នៃការបាត់បង់កូន។ អ្វី​ដែល​កាន់​តែ​សោកស្ដាយ​នោះ​គឺ​ជន​ចាប់​ជំរិត​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​។ ហើយ​កូន​ប្រុស​នៅ​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ។ ប៉ុន្តែ​លោកស្រីនៅ​តែ​មិន​បាត់​បង់​ក្តី​សង្ឃឹម គាត់​ជឿ​ថា​ ថ្ងៃ​ណា​មួយ​កូន​ប្រុស​ប្រាកដ​ជា​នឹងបង្ហាញមុខមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖docbao

ចុចអាន៖គ្រួសារនៅ ចិន បាត់កូនតាំងពីឆ្នាំ ១៩៩៩ ក្រោយ ១៧ឆ្នាំ ទើបដឹងថារស់នៅផ្ទះទល់មុខគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម