Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គ្រោងហាមឃាត់ប្រជាជន មិនឲ្យផឹកស្រាលើស ២កែវ ក្នុងមួយសប្តាហ៍

បានផុស

នៅ

យោងតាមគោលការណ៍ណែនាំថ្មីអំពីគ្រឿងស្រវឹងដ៏តឹងរ៉ឹង, ជនជាតិអាមេរិក នឹងមិនអាចផឹកស្រាលើសពី២កែវបានឡើយ ក្នុងមួយសប្តាហ៍។

លោកវេជ្ជបណ្ឌិត George Koob
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកសុខភាពរបស់លោកប្រធានាធិបតី Joe Biden បានប្រាប់ DailyMail.com ថា USDA អាចកែប្រែគោលការណ៍អំពីគ្រឿងស្រវឹងរបស់ខ្លួន ដើម្បីឲ្យដូចគ្នាទៅនឹងប្រទេសកាណាដា ដែលនៅទីនោះ មនុស្សត្រូវបានណែនាំឲ្យផឹកស្រាត្រឹមតែពីរកែវប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។

លោកវេជ្ជបណ្ឌិត George Koob ទទួលស្គាល់ថា លោកចាប់អារម្មណ៍ចំពោះគោលការណ៍នៅកាណាដា។ លោកបានប្រាប់ DailyMail.com ថា “ប្រសិនបើមានអត្ថប្រយោជន៍ផ្នែកសុខភាព ខ្ញុំគិតថា មនុស្សនឹងចាប់ផ្តើមវាយតម្លៃឡើងវិញនូវកន្លែងដែលពួកគេកំពុងរស់នៅ”។

អនុសាសន៍របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន បានបង្ហាញថា ស្ត្រីអាចផឹកស្រាបៀរបានមួយកំប៉ុង/ដប ស្រាមួយកែវតូច ខណៈបុរសអាចផឹកស្រាបៀរបានពីរកំប៉ុង/ដប ឬស្រា២កែវ។

ទោះបីជាយ៉ាងណាក៏ដោយ ​គោលការណ៍​ទាំង​នេះ នឹងត្រូវ​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​២០២៥។

គោលការណ៍នេះ ត្រូវបានផ្តល់អនុសាសន៍ ខណៈការសិក្សាកាន់តែច្រើនបង្ហាញថា ការផឹកស្រា សូម្បីតែបរិមាណតិចតួចក៏ដោយ ក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកដែរ។

ចំណែកការសិក្សាដ៏ធំមួយពីខែមិថុនា បានព្រមានថា ការផឹកស្រាក្នុងបរិមាណណាមួយ នឹងបង្កើនហានិភ័យធ្វើឲ្យមនុស្សម្នាក់កើតជំងឺរហូតដល់ទៅ៦០មុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រកឃើញប្រទេសនិងដែនកោះ មានមនុស្សផឹកស្រាច្រើនបំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម