ព័ត៌មានអន្ដរជាតិ
នារីម្នាក់គត់ ក្នុងយន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ជានរណា?
លោក Yevgeny Prigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវបានគេជឿថា ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Embraer Legacy 600 មានលេខកន្ទុយ RA-02795 នៅប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២៣ ខែសីហា។
ក្រៅពី Prigozhin, ដៃស្តាំរបស់គាត់គឺលោក Dmitry Utkin ក៏មានឈ្មោះក្នុងបញ្ជីអ្នកដែលជិះយន្តហោះនោះដែរ។
សរុបទៅ មួយយន្តហោះនោះ មានមនុស្សជិះទាំងអស់១០នាក់ ពោលគឺអ្នកដំណើរ៧នាក់ និងបុគ្គលិកអាកាសយានិក៣នាក់។
ហើយអ្វីដែលគេកត់សម្គាល់បំផុតនោះគឺ ក្នុងចំណោមអ្នកទាំងអស់ មាននារីតែម្នាក់គត់។ នាងមានឈ្មោះ Kristina Raspopova ជានារីអូតែស។
មុនពេលឡើងយន្តហោះ នាងបានបង្ហោះរូបថតអាហារចុងក្រោយ លើបណ្តាញសង្គម X។ តាមសេចក្តីរាយការណ៍ នាងបានប្រាប់គ្រួសារថា យន្តហោះត្រូវពន្យារពេលហោះហើរ ដោយសារការត្រួតពិនិត្យបច្ចេកទេស និងការជួសជុល។
ទាក់នឹងហេតុការណ៍ធ្លាក់យន្តហោះខាងលើ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថាតើបណ្តាលមកពីមូលហេតុអ្វីនោះទេ ថ្វីបើមន្ត្រីលោកខាងលិច ដាក់ការសង្ស័យខុសៗគ្នាក៏ដោយ។
ហើយគេក៏នៅមិនច្បាស់ផងដែរថាតើ មេទាហានស៊ីឈ្នួលរុស្ស៊ី និងគូកនរបស់គាត់ ពិតជាជិះក្នុងយន្តហោះនោះ ហើយស្លាប់មែនឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មន្ត្រីលោកខាងលិច លើកឡើងខុសៗគ្នា អំពីមូលហេតុនៃការធ្លាក់យន្តហោះ របស់មេទាហានស៊ីឈ្នួល រុស្ស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ