ព័ត៌មានអន្ដរជាតិ
មកដឹងលេខបន្ទប់ដែលលោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅពេទ្យប៉ូលិសក្រុងបាងកក
បច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅមន្ទីរពេទ្យប៉ូលិស ក្រោយបញ្ជូនចេញពីមន្ទីរពេទ្យរបស់នាយកដ្ឋានអប់រំកែប្រែ Remand ក្នុងទីក្រុងបាងកកទាំងកណ្ដាលយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ បន្ទាប់ពីលោកមានអាការតឹងទ្រូង និងគេងមិនលក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកឧត្តមសេនីយ៍ទោ Sophonrat Singhajaru វេជ្ជបណ្ឌិតផ្នែកវះកាត់របស់មន្ទីរពេទ្យបានឲ្យដឹងថា លោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅជាន់ទី ១៤ ក្នុងបន្ទប់លេខ ១៤០១ នៃមន្ទីរប៉ូលិសក្រុងបាងកក ហើយក្នុងបន្ទប់នោះគឺមិនតម្រូវឲ្យបើកម៉ាស៊ីនត្រជាក់នោះទេ ដោយអាចប្រើប្រាស់បានត្រឹមតែកង្ហាអគ្គិសនីប៉ុណ្ណោះ ។
លោក Sophonrat អះអាងទៀតថា ទោះយ៉ាងណា ពេលនេះស្ថានភាពរបស់លោក ថាក់ស៊ីន បានប្រសើរឡើងបហើយ ប៉ុន្តែគាត់នៅតែអស់កម្លាំង និងសម្ពាធឈាមឡើងខ្ពស់ ហើយកំពុងដាក់អុកស៊ីសែន ខណៈរហូតមកដល់ពេលនេះ ខាងពេទ្យក៏មិនទាន់មានការអនុញ្ញាតឲ្យចូលសួរសុខទុក្ខគាត់នៅឡើយដែរ ។

លោកឧត្តមសេនីយ៍ទោរូបនេះបញ្ជាក់បន្ថែមថា លោក ថាក់ស៊ីន មិនត្រូវបានដាក់ខ្នោះដៃនោះទេ អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ព្រោះតាមច្បាប់ អ្នកទោសដែលមានអាយុក្រោម ១៦ ឆ្នាំ ឬលើសពី ៧០ឆ្នាំ ត្រូវបានលើកលែងពីការធ្វើបែបនេះ ដោយសារតែការដាក់ខ្នោះដៃ នឹងបង្កការលំបាកក្នុងការព្យាបាល ។
គួរបញ្ជាក់ថា ក្រៅពីជំងឺលើសឈាម អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះនៅមានជំងឺរួមគ្នាចំនួន ៣ មុខផ្សេងទៀតដូចជា ជំងឺសរសៃឈាមបេះដូង Ischemia, ជំងឺសួតធ្ងន់ធ្ងរ និងជំងឺឆ្អឹងខ្នង ខណៈរហូតមកដល់ពេលនេះក្រុមវេជ្ជបណ្ឌិតចំនួន ៦ រូបដែលមានឯកទេសផ្នែកបេះដូង សួត និងជំងឺកូវីដ ១៩ ក៏ត្រូវបានដាក់ប្រចាំការសម្រាប់ព្យាបាលលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ