ព័ត៌មានអន្ដរជាតិ
បាត់ខ្លួនតារាស្រីចិនម្នាក់ជិត២ខែ សង្ស័យគេចាប់ជំរិតទៅ ហ្វីលីពីាន
ករណីបាត់ខ្លួនអាថ៌កំបាំងរយៈពេល២ខែ របស់ Athena Liya តារាស្រី Net Idol វ័យ២៣ឆ្នាំ ដែលមានអ្នក Follow រាប់លាននៅលើបណ្តាញសង្គម និងជាបវរកញ្ញាចក្រវាលលេខ៣ ម៉ាកាវ ២០២១ ដែលមានព័ត៌មានថា នាងត្រូវមិត្តជិតស្និទ្ធចាប់ជំរិតទៅហ្វីលីពីន។

យោងតាមព័ត៌មាន Chao News បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែសីហា អ្នកលេងអ៊ីនធឺណិតមួយចំនួនធំបានសម្រុកសរសេរសារទៅកាន់សភាពាណិជ្ជកម្ម Chaoshan ដើម្បី ស្វែងរកការសង្គ្រោះ ខណៈខាងសភាបញ្ជាក់ថា Athena ពិតជាត្រូវបានចាប់ជំរិត ហើយនាងអាចនឹងស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ហេតុការណ៍នេះត្រូវបានរាយការណ៍ទៅប៉ូលិសក្នុងតំបន់ដើម្បីព្យាយាមជួយនាង ប៉ុន្តែស្ថានភាពជាក់លាក់មិនអាចបង្ហាញបានទេ។
ប្រភពបានបន្ថែមថា “នេះមិនមែនជាការស្មានទេ។ យើងមិនដឹងថាតើនាងមានសុវត្ថិភាពឬអត់ទេ? ដំណើរការជួយគឺស្មុគស្មាញនិងត្រូវកំណត់ដោយកត្តាជាច្រើន។ យើងនៅតែខិតខំប្រឹងប្រែងស្វែងរកដោយគិតពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង។ ដូច្នេះ វាមានការរអាក់រអួលក្នុងការបញ្ចេញព័ត៌មានលម្អិតអំពីជំនួយ។ ប្រសិនបើជំនួយនេះទទួលបានជោគជ័យ សង្គមនឹងជូនដំណឹងដល់អ្នកគ្រប់គ្នា។ យើងសង្ឃឹមថា នឹងជួយនាងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
លើសពីនេះទៀត ភាគីក៏បានបញ្ជាក់ផងដែរថា កន្លែងលាក់ខ្លួនចុងក្រោយរបស់ Athena គឺនៅក្នុងប្រទេសហ្វីលីពីន ហើយរូបថត និងវីដេអូពាក់ព័ន្ធនៃការត្រូវគេធ្វើបាប និងវាយដំនៅលើអ៊ីនធឺណិតសុទ្ធតែជាក្លែងក្លាយ ហើយនាងមិនមែនជាអ្នកមានជំនាន់ទីពីរនោះទេ ប៉ុន្តែមកពីគ្រួសារសាមញ្ញមួយប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានបានកត់សម្គាល់ថា បន្ទាប់ពីថ្ងៃទី ០៩ ខែមេសា វីដេអូដែលនាងបានថតនៅតាមដងផ្លូវនៃប្រទេសអង់គ្លេស ត្រូវបានបង្ហោះចូលទៅក្នុងគណនី Douyin ហើយមិនត្រូវបានអាប់ដេតតាំងពីពេលនោះមក។ នៅលើ Xiaohongshu ការបង្ហោះចុងក្រោយរបស់នាងគឺនៅថ្ងៃទី ១២ ខែមិថុនា ដែលជារូបថតដែលនាងបានថតជាមួយមិត្តភក្តិរបស់នាងនៅហាងកាហ្វេមួយក្នុងទីក្រុង Hangzhou ប៉ុន្តែនាងមិនបានឆ្លើយតបនឹងសាររបស់អ្នកលេងអ៊ីនធឺណិត ឬនៅក្នុងការជជែកសារឯកជនណាមួយទេ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសម្នាក់ទិញទូផ្ទះបាយចាស់តពីសេដ្ឋី បែរឃើញដុំមាសសុទ្ធតម្លៃជាង ៧លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ