Connect with us

ព័ត៌មានអន្ដរជាតិ

លោក សេតថា ក្លាយជាមេដឹកនាំទី២ មានកម្ពស់ខ្ពស់ជាងគេលើពិភពលោក

បានផុស

នៅ

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន (Srettha Thavisin) បានបង្កើតកំណត់ត្រាថ្មីមួយ ដោយសារតែកម្ពស់ដ៏ខ្ពស់របស់លោក ថ្វីបើ​បុរសម្នាក់នេះ​មិនទាន់បាន​ចាប់ផ្តើម​ការងារជាមេដឹកនាំរបស់ប្រទេស​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេតថា ថាវីស៊ីន មានកម្ពស់ ១.៩២ សង់ទីម៉ែត្រ លើអ្នកស្នងតំណែងមុនគឺលោក ប្រាយុទ្ធ ចាន់អូចា ដែលមានកម្ពស់១.៧៨ សង់ទីម៉ែត្រ និងជា​នាយក​រដ្ឋមន្ត្រី​ដែល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ថៃផងដែរ។

ទន្ទឹមនោះដែរ បច្ចុប្បន្ននេះបុរសកូន៣និងមានភរិយាជាវេជ្ជបណ្ឌិតរូបនេះ ជា​មេដឹកនាំ​អាស៊ាន​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេបង្អស់​ ​ក្នុងពេលដែលអតីត​មេដឹកនាំ​សិង្ហបុរី លោក Goh Chok Tong មាន​កម្ពស់​ ១.៩០សង់ទីម៉ែត្រប៉ុណ្ណោះ។

យោងតាមគេហទំព័រ South China Morning Post (SCMP) បាន​បញ្ជាក់​ឲ្យ​ដឹងថា​ ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​ ​ប្រធានាធិបតីនៃ​ប្រទេសស៊ែប៊ី លោក Aleksandar Vučić មានកំពស់ខ្ពស់​ជាងគេលើពិភពលោក ពោលគឺ ១,៩៨ សង់ទីម៉ែត្រ​ឯណោះ។

យ៉ាងណាមិញ​មកដល់ពេលនេះ លោក សេតថា ថាវីស៊ីន ជាបុរស​​ខ្ពស់​ជាង​គេ​ទី​២ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក ខណៈដែល​អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និង​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau មាន​កំពស់​ត្រឹមតែ ១,៨៨ សង់ទីម៉ែត្រ។ មេដឹកនាំពិភពលោកទាំងនោះ​បាន​ត្រូវ​សារព័ត៌មាន​ធំៗ​ដាក់​ចំណងជើងថា ​ជា​មេដឹកនាំ​ពិភពលោក​ដែល​ខ្ពស់ជាង​គេ​លំដាប់​ទី​ពីរ​រហូត​ដល់​បច្ចុប្បន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ៖ លោក សេតថា អាចកាន់​តំណែង ២ ក្នុងពេលតែមួយ

ចុចអាន៖មកដឹងលេខបន្ទប់ដែលលោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅពេទ្យ​ប៉ូលិសក្រុងបាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម