ព័ត៌មានអន្ដរជាតិ
រកឃើញអដ្ឋិធាតុស្វាយក្សផុតពូជ នៅប្រទេស វៀតណាម
អ្នកវិទ្យាសាស្ត្របានរកឃើញអដ្ឋិធាតុរបស់សត្វស្វាយក្សដែលផុតពូជនៅក្នុងខេត្ត Thanh Hoa ភាគកណ្តាល ប្រទេសវៀតណាម ។

ការរកឃើញនេះ គឺជាសំណល់តែមួយគត់នៃសម័យ Pleistocene ដែលមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម ធ្វើឡើងដោយអ្នកជំនាញមកពីវិទ្យាស្ថាន Borissiak បុរាណវិទ្យា ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី នៅទីក្រុង Moscow ក៏ដូចជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូពិចរុស្ស៊ី-វៀតណាម នៅទីក្រុងហាណូយដែរ ។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ អ្នកវិទ្យាសាស្ត្របានរកឃើញធ្មេញរបស់សត្វស្វាយក្ស (Gigantopithecus blacki) នៅរូងភ្នំ Lang Trang ក្នុងស្រុក Ba Phuoc នៃខេត្ត Thanh Hoa ។ ទាំងនេះគឺជាការរកឃើញចុងក្រោយបង្អស់ដែលត្រូវបានកត់ត្រាសម្រាប់ប្រភេទសត្វដែលផុតពូជតាំងពីប្រហែល ១២៥ ០០០ ឆ្នាំមុន។

គួរជម្រាបថា ថនិកសត្វ Gigantopithecus គឺជាសត្វដ៏ធំបំផុត ហើយអាចមានទម្ងន់ប្រហែល ២០០ ទៅ ៣០០ គីឡូក្រាមឯណោះ ។ ស្វាយក្សទាំងនេះរស់នៅក្នុងព្រៃនៃអាស៊ីអាគ្នេយ៍ មុនពេលផុតពូជរាប់រយពាន់ឆ្នាំមុន ។

ផូស៊ីលរបស់ពួកវាគឺកម្រណាស់ ហើយមានតែសំណល់បុរាណមួយចំនួនប៉ុណ្ណោះត្រូវបានរកឃើញនៅក្នុងរូងភ្នំថ្មកំបោរនៃភាគខាងត្បូង ប្រទេសចិន ។
ក្រៅពីអដ្ឋិធាតុរបស់ស្វាយក្ស អ្នកវិទ្យាសាស្ត្រក៏បានរកឃើញអដ្ឋិធាតុនៃសត្វចំនួន ៤១ ប្រភេទផ្សេងទៀតនៅក្នុងរូងភ្នំ Lang Trang ដែរ រួមមាន ខ្លារខិន ប្រចៀវ រមាស និងជ្រូកព្រៃជាដើម ៕
ប្រែសម្រួល៖ វារី
ប្រភព៖ vnexpress
ចុចអាន៖ ក្មេងប្រុសម្នាក់រកឃើញផូស៊ីលអាយុកាល ២០០ លានឆ្នាំ នៅឆ្នេរ Llantwit Major

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា