Connect with us

ព័ត៌មានអន្ដរជាតិ

ពីឡុតឆ្នើមបំផុតរបស់អ៊ុយក្រែន បើកយន្តហោះបុកគ្នាឯង ស្លាប់

បានផុស

នៅ

អ្នកបើកយន្តហោះចម្បាំងឆ្នើមបំផុតរបស់អ៊ុយក្រែនម្នាក់ និងអាកាសយានិកពីរនាក់ផ្សេងទៀត បានស្លាប់ក្នុងហេតុការណ៍យន្តហោះបុកគ្នាឯងលើអាកាសនៅតំបន់ Zhytomyr Oblast កាលពីថ្ងៃសៅរ៍ទី២៦ខែសីហា។

លោក Andrii Pilshchykov (រូបថត៖ ក្រសួងការពារជាតិអ៊ុយក្រែន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Andrii Pilshchykov បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដោយសារតែចូលរួមក្នុងការប្រយុទ្ធនៅទីក្រុង កៀវ ពេលដែលរុស្ស៊ី បើកប្រតិបត្តិការលុកលុយដំបូង។

យោធាអ៊ុយក្រែន បានហៅការស្លាប់របស់គាត់ថាជា “ការបាត់បង់ដ៏ឈឺចាប់ និងមិនអាចជួសជុលបាន” ហើយបានថ្លែងអំណរគុណដល់លោក Pilshchykov ក្នុងនាមជាអ្នកបើកយន្តហោះដែលមានចំណេះដឹង និងពោពេញដោយទេពកោសល្យដ៏អស្ចារ្យ។

យន្តហោះហ្វឹកហ្វឺន L-39 (រូបថត៖ Amazon)

គួរបញ្ជាក់ថា ការបុកគ្នានេះ គឺរវាងយន្តហោះហ្វឹកហ្វឺន L-39 ចំនួន២គ្រឿង ដែលហោះហើរនៅភាគខាងជើងអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ពីការស្លាប់នេះ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់គាត់ ដោយនិយាយថា ប្រទេសរបស់គាត់ នឹងមិនបំភ្លេចនរណាម្នាក់ ដែលការពារផ្ទៃមេឃសេរីរបស់អ៊ុយក្រែនបានឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សហរដ្ឋអាមេរិក យល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម