Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ចង្អុលចំឈ្មោះបុគ្គលម្នាក់ ថានៅពីក្រោយ ការធ្លាក់យន្តហោះរបស់លោក Prigozhin 

បានផុស

នៅ

ភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសជឿថា មេបញ្ជាការវិមានក្រឹមឡាំងដែលរៀបចំការបំពុលនៅទីក្រុង Salisbury នៃប្រទេសអង់គ្លេស គឺមានតួនាទីក្នុងការធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី។

(រូបថត៖ ABC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការវាយតម្លៃ, លោកឧត្តមសេនីយ៍ Andrey Averyanov គឺបានគុំកួនហើយខឹងសម្បា ជាមួយលោក Yevgeny Prigozhin យូរមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ចារកម្មអង់គ្លេស មិនបានបង្ហាញព័ស្តុតាងណាមួយទេ។

លោក Averyanov ជាអ្នកទទួលបន្ទុកហើយបញ្ជូនក្រុមចារកម្មទៅប្រទេសអង់គ្លេសក្នុងឆ្នាំ២០១៨ ដើម្បីសម្លាប់ភ្នាក់ងារម្នាក់ឈ្មោះ Sergei Skripal ហើយពេលនេះ គាត់ត្រូវបានគេសន្មត់ថា អាចកាន់តំណែងគ្រប់គ្រងកងកម្លាំងនៅតំបន់អាហ្វ្រិកខាងជើង។

លោក Andrey Averyanov (រូបថត៖ Getty Images)

ប្រភពស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស បានប្រាប់កាសែតមួយថា “មនុស្សជាច្រើនរួមទាំងខ្ញុំផងដែរ គិតថា ថ្ងៃរបស់លោក Prigozhin ត្រូវបានគេរាប់។ មានការលើកឡើងជាច្រើនពាក់ព័ន្ធឈ្មោះ Averyanov”។

គួរបញ្ជាក់ជាថ្មី​ លោក Averyanov បានដឹកនាំអង្គភាពប្រតិបត្តិការសម្ងាត់មួយ ដែលបំពេញបេសកកម្មនៅក្រៅប្រទេស ដូចជាការប៉ុនប៉ងធ្វើឃាតលោក Skripal និងកូនស្រីរបស់គាត់ Yulia ជាដើម។

គាត់បានណែនាំខ្លួនគាត់ទៅកាន់មេដឹកនាំអាហ្រ្វិក នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង St Petersburg កាលពីខែមុន ដែលជាហេតុធ្វើឲ្យគេសង្ស័យថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងតែងតាំងគាត់ឲ្យដឹកនាំសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួល Wagner នៅទ្វីបអាហ្វ្រិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ឆ្លើយតបទៅអ្នកវិភាគដែលចោទថា លោក ពូទីន រៀបចំផែនការទម្លាក់ យន្តហោះធ្វើឃាតមេទាហានស៊ីឈ្នួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម