ព័ត៌មានអន្ដរជាតិ
ផ្លូវការ! ទីបំផុត រុស្ស៊ី ប្រកាសថា លោក Prigozhin ពិតជាស្លាប់មែន
នៅទីបំផុត មន្ត្រីរុស្ស៊ីប្រកាសថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីការវិភាគហ្សែននៃសាកសពដែលគេរកឃើញនៅកន្លែងធ្លាក់យន្តហោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1827-1024x713.png)
គណៈកម្មាធិការស៊ើបអង្កេត (SK) និយាយថា អត្តសញ្ញាណជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ចេញ ហើយត្រូវគ្នាទៅនឹងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីធ្វើដំណើររបស់យន្តហោះ។
គួរបញ្ជាក់ជាថ្មី យន្តហោះឯកជនរបស់លោក Prigozhin បានធ្លាក់នៅភាគពាយព្យទីក្រុងមូស្គូកាលពីថ្ងៃទី២៣ខែសីហា ដោយបានសម្លាប់មនុស្សទាំងអស់ដែលជិះក្នុងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានបដិសេធចំពោះការចោទប្រកាន់ដែលថា ខ្លួនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នោះ។
ជនរងគ្រោះរួមមានឥស្សរជនជាន់ខ្ពស់មួយចំនួននៅក្នុងក្រុម Wagner ដែលជាក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បង្កើតឡើងដោយលោក Prigozhin និងបានចូលរួមក្នុងប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែន ស៊ីរី និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1826.png)
ក្នុងចំណោមពួកគេក៏មានបុរសឈ្មោះ Dmitry Utkin ដែលគ្រប់គ្រងប្រតិបត្តិការយោធារបស់ Wagner ផងដែរ។
អ្នកផ្សេងទៀតនៅលើយន្តហោះ Embraer Legacy ដែលហោះហើរចេញពីទីក្រុងមូស្គូទៅកាន់ St Petersburg រួមមានសមាជិក Wagner ឈ្មោះ Valery Chekalov, Sergei Propustin, Yevgeny Makaryan, Alexander Totmin និង Nikolay Matuseyev។
រីឯអ្នកផ្សេងទៀតរួមមានពីឡុតឈ្មោះ Alexei Levshin និងជំនួយការ Rustam Karimov ព្រមទាំងនារីអូតែស Kristina Raspopova៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន បញ្ជាឲ្យកូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?