Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បារម្ភខ្លាំងចំពោះគ្រឿងសមុទ្រ នាំចូលពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់នៅ ហ្វូគូស៊ីម៉ា

បានផុស

នៅ

ក្រុមប្រឹក្សាអតិថិជនថៃ (TCC) កំពុងជំរុញឲ្យរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ព្រមទាំងនាយកដ្ឋានជលផល រឹតបន្តឹងវិធានការលើគ្រឿងសមុទ្រដែលនាំចូលពីជប៉ុន ក្រោយពេលប្រទេសមួយចំនួន បានហាមឃាត់ផលិតផលបែបនេះ បន្ទាប់ពីការបញ្ចេញទឹកមានជាតិវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។

(រូបថត៖ JiJi Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី TCC លោក Panuchot Tongyang បាននិយាយកាលពីថ្ងៃអាទិត្យទី២៧ខែសីហាថា ចិន ហុងកុង និងកូរ៉េខាងត្បូង បានផ្អាកការនាំចូលគ្រឿងសមុទ្រជប៉ុន រួមទាំងសត្វសមុទ្ររស់ អាហារសមុទ្រក្លាសេនិងស្ងួត អំបិល និងសារ៉ាយសមុទ្រ រួចទៅហើយ ដោយសារក្តីព្រួយបារម្ភអំពីភាពកខ្វក់និងមេរោគ។

លោក Panuchot និយាយថា សារធាតុវិទ្យុសកម្មពីគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ បានបិទទីក្រុងហ្វូគូស៊ីម៉ា ហើយមានសេចក្តីរាយការណ៍ថា ទីក្រុងដែលនៅជាប់គ្នាផ្សេងទៀត បានជួបប្រទះនូវកម្រិតជាតិវិទ្យុសកម្មមិនធម្មតា ជាហេតុធ្វើឲ្យអាហារសមុទ្រគ្មានសុវត្ថិភាពក្នុងការទទួលទាន ថ្វីបើជប៉ុនហ៊ានធានាអះអាងក៏ដោយ។

លោកសង្កត់ធ្ងន់ថា “FDA និងនាយកដ្ឋានជលផល គួរតែចាត់វិធានការប្រុងប្រយ័ត្ន ខណៈមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងថា អ្នកប្រើប្រាស់អាចប្រឈមមុខនឹងអាហារសមុទ្រដែលកខ្វក់”។

(រូបថត៖ Kyodo)

លើសពីនេះ លោកក៏ស្នើឲ្យទីភ្នាក់ងាររដ្ឋ ផ្តល់ដំបូន្មានដល់សាធារណជន អំពីវិធានការសុវត្ថិភាពតាមដែលអាចធ្វើទៅបានផងដែរ នៅពេលទិញគ្រឿងសមុទ្រ។ ថ្វីបើ​​អាហារ​ដែល​មាន​មេរោគ​ មិន​ទាន់បង្កផល​ប៉ះពាល់​មាន​ភ្លាមៗ​ក៏​ដោយ ប៉ុន្តែផល​ប៉ះពាល់​ដល់​សុខភាព​រយៈពេល​វែង​គឺ​អាច​កើត​មាន​។

គួរបញ្ជាក់ជាថ្មី តាមការអះអាងពីទីភ្នាក់ងារជលផលជប៉ុន, កម្រិតនៃសារធាតុវិទ្យុសកម្ម Tritium ក្នុងត្រីដែលចាប់បាននៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi គឺទាបពេកដល់ថ្នាក់មិនអាចរកឃើញ។

ទីភ្នាក់ងារជលផល បានចេញផ្សាយលទ្ធផលវិភាគដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ទី២៦ខែសីហា បន្ទាប់ពីពិនិត្យត្រីតុកកែសំប៉ែត និងត្រី Gurnard ដែលចាប់បានមួយថ្ងៃមុននោះ ហើយលទ្ធផលបង្ហាញថា កម្រិតសារធាតុ Tritium នៅក្នុងត្រីគឺមិនអាចរកឃើញទេ ព្រោះវាមានតិចជាង ១០ នៃខ្នាតវិទ្យុសកម្មក្នុងមួយគីឡូក្រាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ជប៉ុន រកមិនឃើញសារធាតុវិទ្យុសកម្ម ក្នុងត្រី ដែលនេសាទបានក្បែររោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម