ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអាមេរិក ប្តេជ្ញាទប់ទល់នឹង “សកម្មភាពដ៏គឃ្លើន” របស់ចិន
មេបញ្ជាការនៃកងនាវាចម្បាំងធំបំផុតរបស់កងទ័ពជើងទឹកអាមេរិក បានឆ្លើយតបទៅនឹងការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះរវាងនាវាចិននិងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដោយសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងរារាំងសកម្មភាពដ៏គឃ្លើនរបស់កងកម្លាំងទីក្រុងប៉េកាំងនៅក្នុងតំបន់។
កាលពីថ្ងៃអាទិត្យទី២៧ខែសីហា អនុឧត្តមនាវីឯក Karl Thomas មេបញ្ជាការកងនាវាចរទីប្រាំពីររបស់សហរដ្ឋអាមេរិក បានធានាដល់ប្រទេសហ្វីលីពីននូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រឆាំងនឹងអាកប្បកិរិយារបស់ចិន។ ដោយលើកឡើងពីបញ្ហារួមដែលអាមេរិកនិងសម្ព័ន្ធមិត្តហ្វីលីពីន កំពុងប្រឈមមុខ, លោកនិយាយថា “កងកម្លាំងរបស់ខ្ញុំចេញមកទីនេះសម្រាប់ហេតុផលតែមួយគត់ គឺដោះស្រាយបញ្ហាប្រឈម”។
ការអត្ថាធិប្បាយរបស់លោក Thomas កើតឡើងប្រហែលបីសប្តាហ៍ បន្ទាប់ពីឧប្បត្តិហេតុមួយដែលឆ្មាំសមុទ្រចិន បានដាក់ពង្រាយកាណុងបាញ់ទឹកប្រឆាំងនាវាហ្វីលីពីន ដែលកំពុងព្យាយាមផ្តល់គ្រឿងផ្គត់ផ្គង់ឡើងវិញដល់នាវាចម្បាំងមួយគ្រឿង ដែលទីក្រុងម៉ានីល មានចេតនាដាក់ជាមូលដ្ឋាននៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំ ១៩៩៩។
បេសកកម្មផ្គត់ផ្គង់ឡើងវិញត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារ ដោយបានដឹកជញ្ជូនស្បៀងអាហារ និងទំនិញផ្សេងទៀតដល់ទាហាន ដែលឈរជើងលើកប៉ាល់ Sierra Madre សម័យសង្រ្គាមលោកលើកទីពីរ។
ភាពតានតឹងរវាងហ្វីលីពីន និងចិន បានកើនឡើងខ្លាំងចាប់តាំងពីលោក Ferdinand Marcos Jr. ចូលកាន់តំណែងជាប្រធានាធិបតីនៅទីក្រុងម៉ានីល កាលពីឆ្នាំមុន។ លោកបានបង្កើតទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និង អះអាងពីការទាមទារទឹកដីរបស់ប្រទេសលោក នៅក្នុងសមុទ្រចិនខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីចិនបានព្រមានថា ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក នឹងចងហ្វីលីពីនជាប់ទៅនឹងជម្លោះភូមិសាស្ត្រនយោបាយ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ឲ្យ ហ្វីលីពីន អូសនាវាចម្បាំងដែលច្រែះចាប់ជំនាន់សង្គ្រាមលោកលើក ទី ២ ចេញពីដែនទឹកមានជម្លោះជាបន្ទាន់
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?