ព័ត៌មានអន្ដរជាតិ
បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ប៉ុន្តែមិនមានឈ្មោះកូនស្រីលោក ថាក់ស៊ីន ឡើយ
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យថា ជួរគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនឹងត្រូវបានបង្ហាញក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃទៀត ខណៈតំណែងកំពូលៗដូចជា នៅក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន សុទ្ធសឹងតែស្ថិតក្នុងជួរគណបក្សភឿថៃ ។

ទន្ទឹមនោះ ក៏មានការបែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីក្រៅផ្លូវការផងដែរថា ក្រៅពីជានាយករដ្ឋមន្ត្រី លោក សេតថា ក៏អាចនឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយលោកនឹងមានអនុរដ្ឋមន្ត្រីចំនួន ៦ រូប ស្របពេលលោក Phumtham Wechayachai អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈក្នុងបញ្ជីនោះគេមិនឃើញមានឈ្មោះកូនស្រីលោក ថាក់ស៊ីន កាន់តំណែងណាមួយឡើយ ។
ចំណែកលោក Anutin Charnvirakul នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក Pirapan Salirathavibhaga នឹងធ្វើជារដ្ឋមន្ត្រីថាមពល ខណៈលោក Patcharawat Wongsuwan ជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ហើយនេះគឺជារដ្ឋមន្ត្រីចំនួន ១៥ រូបផ្សេងទៀតដែលមានតួនាទីទៅតាមក្រសួង ស្ថាប័ននីមួយៗ៖

• លោកស្រី Puangpetch Chunla-iad នឹងក្លាយជានាយិការខុទ្ទកាល័យនាយករដ្ឋមន្ត្រី
• លោកឧត្តមសេនីយ៍ Thawee Sodsong នឹងក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
• លោកឧត្តមសេនីយ៍ Natthaphon Narkpanich នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ
• លោក Cholnan Srikaew នឹងក្លាយជារដ្ឋមន្ត្រីសុខភាពសាធារណៈ
• លោក Parnpree Bahiddha-Nukara នឹងក្លាយជារដ្ឋមន្ត្រីការបរទេស
• លោក Sudaophan Wangsuphakitkosol នឹងធ្វើជារដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍
• លោក Varawut Silpa-archa នឹងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស
• លោក Songsak Thongsri នឹងក្លាយជារដ្ឋមន្ត្រីនៃឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍
• លោក Thamanat Prompao នឹងក្លាយជារដ្ឋមន្ត្រីកសិកម្ម និងសហករណ៍កសិកម្ម។
• លោក Suriya Juangroongruangkit នឹងក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន។
• លោក Prasert Chantharauangthong នឹងធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល
• លោក Phiphat Ratchakitprakarn នឹងក្លាយជារដ្ឋមន្ត្រីការងារ
• លោក Sutin Klungsang នឹងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌
• លោក Permpoon Chidchob នឹងក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ
• លោក Chayotid Kridakorn នឹងក្លាយជារដ្ឋមន្ត្រីឧស្សាហកម្ម
ទោះយ៉ាងណា នេះគ្រាន់តែជាបញ្ជីក្រៅផ្លូវការប៉ុណ្ណោះ ខណៈសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃដែលដឹកនាំដោយលោក សេតថា ថាវីស៊ីន កំពុងស្ថិតនៅក្នុងការរៀបចំពិភាក្សាគ្នានៅឡើយ ហើយអាចចេញជាផ្លូវការរហូតដល់ចុងខែកញ្ញាខាងមុខឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ប្រធានពេទ្យប៉ូលិស ៖ ពេលនេះសុខភាពលោក ថាក់ស៊ីន កំពុងស្ថិតក្នុងដំណាក់ការព្រួយបារម្ភ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី