ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Goni សម្លាប់មនុស្ស១០នាក់និងជម្លៀសជាង៣៩០,០០០នាក់នៅ ហ្វីលីពីន
ការិយាល័យការពារជនស៊ីវិល (OCD) បាននិយាយថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះទីហ្វុង Goni វាយប្រហារទូទាំងភាគខាងត្បូងកោះ Luzon របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ។
OCD នៅក្នុងតំបន់ Bicol ដែលជាតំបន់រងគ្រោះខ្លាំងជាងគេបំផុតមួយនៅភាគខាងត្បូងកោះ Luzon បាននិយាយក្នុងរបាយការណ៍ថា មនុស្ស៩នាក់បានស្លាប់នៅក្នុងខេត្ត Albay និងម្នាក់ទៀតក្នុងខេត្ត Catanduanes ដែលនៅទីនោះ ព្យុះទីហ្វុងនេះបានបង្កឲ្យមានការបាក់ដី។

OCD បន្តថា មនុស្ស៣នាក់ផ្សេងទៀតនៅក្រុង Guinobatan ក្នុងខេត្ត Albay ត្រូវបានគេរាយការណ៍ថា បាត់ខ្លួន។
OCD បន្ថែមថា ព្យុះទីហ្វុង Goni បានបង្ខំឲ្យប្រជាជនជាង៣៩០,០០០នាក់ផ្លាស់ទីលំនៅ។ អ្នកផ្លាស់ទីលំនៅជាង៣៤៥,០០០នាក់កំពុងស្នាក់នៅក្នុងមណ្ឌលជម្លៀសរបស់រដ្ឋាភិបាល។

Goni គឺជា “ព្យុះទីហ្វុងដ៏កំណាច” នៅពេលដែលវាបានបង្កឲ្យមានការបាក់ដីជាលើកដំបូងដោយនាំមកជាមួយខ្យល់បក់ក្នុងល្បឿនអតិបរិមា២២៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់៣១០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនិងការរអិលបាក់ដីភក់នៅក្នុងតំបន់ Bicol ហើយបង្កការបំផ្លិចបំផ្លាញនៅតំបន់ចំនួន១២ក្នុងប្រទេសហ្វីលីពីន។
Goni គឺជាព្យុះទី១៨ដែលបក់បោកលើប្រទេសហ្វីលីពីនក្នុងឆ្នាំនេះហើយវាបានវាយប្រហារនៅជិតតំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង Molave ដែលបានសម្លាប់មនុស្ស២២នាក់ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងដំណាំ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ