ព្យុះទីហ្វុង Goni សម្លាប់មនុស្ស១០នាក់និងជម្លៀសជាង៣៩០,០០០នាក់នៅ ហ្វីលីពីន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Goni សម្លាប់មនុស្ស១០នាក់និងជម្លៀសជាង៣៩០,០០០នាក់នៅ ហ្វីលីពីន

Published

on

ការិយាល័យការពារជនស៊ីវិល (OCD) បាននិយាយថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះទីហ្វុង Goni វាយប្រហារទូទាំងភាគខាងត្បូងកោះ Luzon របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ។

OCD នៅក្នុងតំបន់ Bicol ដែលជាតំបន់រងគ្រោះខ្លាំងជាងគេបំផុតមួយនៅភាគខាងត្បូងកោះ Luzon បាននិយាយក្នុងរបាយការណ៍ថា មនុស្ស៩នាក់បានស្លាប់នៅក្នុងខេត្ត Albay និងម្នាក់ទៀតក្នុងខេត្ត Catanduanes ដែលនៅទីនោះ ព្យុះទីហ្វុងនេះបានបង្កឲ្យមានការបាក់ដី។

OCD បន្តថា មនុស្ស៣នាក់ផ្សេងទៀតនៅក្រុង Guinobatan ក្នុងខេត្ត Albay ត្រូវបានគេរាយការណ៍ថា បាត់ខ្លួន។

​​OCD បន្ថែមថា ព្យុះទីហ្វុង Goni បានបង្ខំឲ្យប្រជាជនជាង៣៩០,០០០នាក់ផ្លាស់ទីលំនៅ។ អ្នកផ្លាស់ទីលំនៅជាង៣៤៥,០០០នាក់កំពុងស្នាក់នៅក្នុងមណ្ឌលជម្លៀសរបស់រដ្ឋាភិបាល។

Goni គឺជា “ព្យុះទីហ្វុងដ៏កំណាច” នៅពេលដែលវាបានបង្កឲ្យមានការបាក់ដីជាលើកដំបូងដោយនាំមកជាមួយខ្យល់បក់ក្នុងល្បឿនអតិបរិមា២២៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់៣១០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនិងការរអិលបាក់ដីភក់នៅក្នុងតំបន់ Bicol ហើយបង្កការបំផ្លិចបំផ្លាញនៅតំបន់ចំនួន១២ក្នុងប្រទេសហ្វីលីពីន។

Goni គឺជាព្យុះទី១៨ដែលបក់បោកលើប្រទេសហ្វីលីពីនក្នុងឆ្នាំនេះហើយវាបានវាយប្រហារនៅជិតតំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង Molave ដែលបានសម្លាប់មនុស្ស២២នាក់ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងដំណាំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ59 mins ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ2 hours ago

លោក​ឧ​ត្តម​សេនីយ៍​ចុះសួរសុខទុក្ខ មេ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ2 hours ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ2 hours ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ3 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានពេញនិយម