ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយ ថៃ ៨រូប មានអ្នកតាមដានលើ Instagram ច្រើនជាងគេបង្អស់
ក្នុងពេលដែលប្រទេសថៃទើបតែទទួលបាននាយករដ្ឋមន្ត្រីទី៣០ កាលពីថ្ងៃកាលពីថ្ងៃ២២ ខែសីហា ដោយក្នុងនោះលោក សេតថា ថាវីស៊ីន (Srettha Thavisin) បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវសមាជិកសភាសម្រេចបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង។
ស្របពេលជាមួយគ្នានោះដែរ ការបោះឆ្នោតឆ្នាំ ២០២៣កាលបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងប្រជាប្រិយភាពរបស់អ្នកនយោបាយ និងគណបក្ស។ ជាមួយគ្នានេះ អ្នកប្រើប្រាស់អ៊ិនធឺណិតក៏តាមដានព័ត៌មាន និងចលនាតាមរយៈបណ្តាញបែបនេះផងដែរ។
ខាងក្រោមនេះគឺជាអ្នកនយោបាយ០៨ រូប ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram។
១ លោក ប្រាយុទ្ធ ចាន់អូចា

ទោះបីជាលោកប្រាយុទ្ធលែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃក៏ពិតមែន ប៉ុន្តែបុរសយោធារូបនេះ នៅតែមានប្រជាជនចូលតាមដានពីជីវិតនិងការងាររបស់លោកដូចសព្វដង នៅលើបណ្ដាញសង្គម IG មានអ្នកតាមដានជាង ១៤០ពាន់នាក់។
២ លោក សេតថា ថាវីស៊ីន

ទើបតែចាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ លោកសេតថា ថាវីស៊ីន ហាក់ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្លា ក្រោយប្រែខ្លួនពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យទៅជាអ្នកនយោបាយមួយរូប ដោយលោកទទួលបានអ្នកតាមដានលើIG ដល់ទៅ៤២.៨ពាន់នាក់។
៣ លោក Pita Limjaroenrat

អ្នកនយោបាយវ័យក្មេងរូបនេះត្បិតថាមិនបានក្លាយជានាយករដ្ធមន្រ្តីទី៣០របស់ថៃ ប៉ុន្តែតាមរយៈសកម្មភាពចលនាសង្គមរបស់លោកតែងតែបង្កការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាជន រួមទាំងអ្នកគាំទ្ររហូតតាមដានលោកក្នុង IG ដល់ទៅ២.៧លាននាក់។
៤ លោក Thanathorn Juangroongruangkit

បុរសម្នាក់នេះមិនមែនជាសកម្មជនល្បីល្បាញក្ដី ប៉ុន្តែក្រោយការចូលរួមជាមួយគណបក្សចលនាឆ្ពោះទៅមុខ កេរ្តិ៍ឈ្មោះរបស់លោក កាន់តែមានគេស្គាល់ច្រើនរហូតដល់មានអ្នកតាមដានលើ IG ៩.៦៥ពាន់នាក់។
៥ អ្នកស្រី Paetongtarn Shinawatra

កូនស្រីលោកថាក់ស៊ីនរូបនេះ បន្ទាប់ក្លាយជាអ្នកដឹកនាំភឿថៃ រាល់សកម្មភាពរបស់លោកស្រីមិនដែលរំលងពីប្រជាជនថៃនោះទេ។ ព្រមជាមួយគ្នានេះដែរ នៅលើគណនី Instagram លោកស្រីទទួលបានអ្នកតាមដាន ៧.១៤ពាន់នាក់។
៦ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

ចំណែកឯប្អូនស្រីលោកថាក់ស៊ីនម្នាក់នេះ ត្បិតថាមិនមែនជាបេក្ខភាពនយោបាយដូចពីមុនក្ដី ប៉ុន្តែរាល់សកម្មភាពរបស់លោកស្រីយីងឡាក់ នៅតែមានអ្នកតាមដាន Instagram ដល់ទៅ ៥.៩៩ ពាន់។
៧ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

មិនខុសពីប្អូនស្រីរបស់លោក អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែមនុស្សតាមដានអំពីចលនានៃជីវិតរបស់លោកជាប់ជានិច្ច។ ក្នុងនោះគណនី Instagram របស់លោកផ្ទាល់ មានអ្នកតាមដានជាង ៣.៥២ ពាន់នាក់។
៨ លោក Rangsiman Rome

មិនត្រឹមតែជាអ្នកនយោបាយថៃ និងជាសកម្មជននោះទេ បច្ចុប្បន្ននេះលោក Rangsiman Rome ក៏បម្រើការជាសមាជិកសភាតំណាងរាស្រ្តរបស់ប្រទេសថៃ និងជាអគ្គលេខាធិការរងរបស់គណបក្សឈានទៅមុខផងដែរ។ ដូច្នេះចាត់ទុកថាលោកគឺជាបុគ្គលល្បីមួយរូប ដែលមានអ្នកតាមដាន២.២៩ ពានឯណោះលើ IG ៕
អត្ថបទ៖សាង ស្រីល័ក្ខ
ចុចអាន៖ដឹងទេថា អ្នកនយោបាយថៃរូបណាដែលមានអ្នកតាមលើបណ្ដាញសង្គមហ្វេសបុកច្រើនជាងគេ?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ