Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះដឹកទាហានម៉ារីនអាមេរិក អំឡុងសមយុទ្ធនៅអូស្រ្តាលី ស្លាប់និងរបួសច្រើននាក់

បានផុស

នៅ

ទាហានម៉ារីនអាមេរិកចំនួន៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមានម្នាក់ត្រូវសង្គ្រោះបន្ទាន់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ធ្លាក់នៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលបានសម្លាប់មិត្តយោធារបស់ពួកគេចំនួន៣នាក់។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានទាហានម៉ារីន២៣នាក់ ជិះក្នុងយន្តហោះ Boeing MV-22B Osprey នៅពេលវាធ្លាក់លើកោះ Melville ភាគខាងជើងទីក្រុង Darwin កាលពីព្រឹកថ្ងៃអាទិត្យទី២៧ខែសីហា ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា “Predators Run”។

នាយករដ្ឋមន្ដ្រីដែនដីភាគខាងជើង Natasha Fyles និយាយថា ទាហានម៉ារីន៨នាក់ នៅតែកំពុងទទួលការព្យាបាល ហើយលោកស្រី សូមធានាដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេនឹងទទួលបានការថែទាំល្អបំផុតតាមដែលអាចធ្វើបាន។

(រូបថត៖ កងកម្លាំងអាកាសអាមេរិក)

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានបើកការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឲ្យធ្លាក់យន្តហោះ ហើយក៏កំពុងខិតខំប្រឹងប្រែង ដើម្បីរកសាកសពទាហានម៉ារីន ដែលបាត់បង់ជីវិតទាំងបីនាក់ផងដែរ។

ដោយឡែក ស្នងការប៉ូលិសដែនដីភាគខាងជើង លោក Michael Murphy បានប្រាប់អ្នកយកព័ត៌មានថា ការស្វែងរកនិងស៊ើបអង្កេត នឹងត្រូវអូសបន្លាយពេលយូរ ហើយមានភាពស្មុគស្មាញ។ លោកបន្ថែមថា ក្រុមមន្ត្រីអាចធ្វើការនៅកន្លែងកើតហេតុ យ៉ាងហោចណាស់១០ថ្ងៃ។

ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារទាហានម៉ារីនទាំង៣ ដែលបាត់បង់ជីវិតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS, CNA

ចុចអាន៖ ម៉ាឡេស៊ី​ ស៊ើបអង្កេត​រកមូលហេតុ​ ធ្លាក់​យន្តហោះ​ស្លាប់មនុស្ស​១០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម