Connect with us

ព័ត៌មានអន្ដរជាតិ

លោក ភិថា បញ្ជាក់រឿងស្នេហាម្ដងទៀតថា ទ្វារបេះដូងនៅតែបើកចំហ

បានផុស

នៅ

លោក ភិថា លីមចារើនរ៉ាត់ បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា​ លោកពិតជាគ្មានគូស្នេហ៍ដូចពាក្យចចាមអារ៉ាមដែលលេចឮកន្លងមកនោះទេ ខណៈពេលនេះត្រូវមើល​ថែ​កូន​ស្រីជា​ចម្បង​ និងមិនបានបិទទ្វារបេះដូងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៦​ ខែសីហានេះ អំឡុងពេលដែលលោក ភិថា លីមចារើនរ៉ាត់ មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ធ្វើ​ទស្សនកិច្ចនៅស្រុក Khao Chamao ខេត្ត Rayong ដើម្បីជួយ Yo-Phongsathorn Sornphetnarin បេក្ខជនមណ្ឌល៣ ធ្វើយុទ្ធនាការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា។

យ៉ាងណាមិញ ក្រោយសម្រាកពីយុទ្ធនាការបោះឆ្នោត​ ក្រុមការងារគណបក្សនិងលោក​បានឈប់នៅភោជនីយដ្ឋានក្បែរផ្លូវ ដើម្បីទទួលទានអាហារថ្ងៃត្រង់។ ដោយក្នុងនោះ លោក​ភិថា​បានឆ្លៀត​ជជែកជាមួយ​អ្នកសារព័ត៌មាន​លើប​ញ្ហា​ផ្សេងៗ ព្រមទាំងចំណងមិត្តភាពផ្ទាល់របស់លោកផងដែរ។

ដោយសារតែជាឱកាសល្អ ទើបក្រុម​អ្នក​យក​ព័ត៌បានជជីក​សួរ​ពី​រឿង​ស្នេហា ស្របពេលដែលមេដឹកនាំ​គណបក្យ​ចលនា​ឆ្ពោះ​ទៅមុខរូបនេះ បានប្រាប់ពួកគេថា អាចសួរលោកបានមិនថាជាបញ្ហា​នយោបាយ​បច្ចុប្បន្ន​ ឬ​ផ្ទាល់ខ្លួន​នោះទេ

ជាមួយគ្នានោះដែរ​ក្រុមអ្នក​យក​ព័ត៌មាន​បាន​សួរចំៗពាក់ព័ន្ធនឹងបញ្ហាបេញដូង តើមកដល់ពេលនេះ​លោកគិតយ៉ាងម៉េចដែរ? បុរសវ័យ៤២ឆ្នាំរូបនេះបានឆ្លើយដោយមិនចាំបាច់គិតយូរថា “ខ្ញុំ​មិន​បាន​និយាយ​ជា​មួយ​អ្នក​ណា​ជាពិសេស​ទេ ​ឥឡូវ​នេះ​ខ្ញុំ​នៅ​មាន​សេរីភាព​នៅ​ឡើយ។ មិនបានបិទទ្វារបេះដូង និងនៅតែជឿជាក់ថា ស្នេហាតែងតែស្រស់ស្អាតជានិច្ច”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងទេថា អ្នកនយោបាយថៃរូបណាដែលមានអ្នកតាមលើបណ្ដាញសង្គមហ្វេសបុកច្រើនជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម