Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត ហ៊ូណាន ជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយប្រហារប្រទេស ចិន

បានផុស

នៅ

អ្នកព្យាករអាកាសធាតុរបស់ប្រទេសចិននៅថ្ងៃចន្ទទី២៨ខែសីហា បានព្រមានខេត្តមួយចំនួនឲ្យត្រៀមខ្លួនទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាជំនន់ទឹកភ្លៀង ក្នុងរយៈពេលពីរថ្ងៃខាងមុខ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មនុស្សជាងបីពាន់នាក់ ត្រូវបានជម្លៀសរួចទៅហើយនៅក្នុងខេត្តហ៊ូណានភាគពាយ័ព្យ កាលពីចុងសប្តាហ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុក Sangzhi, Shimen និង Yongshun និងនៅទីក្រុង Zhangjiajie។

យោងតាមទូរទស្សន៍រដ្ឋ, ស្រុក Sangzhi បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះ ជាមួយនឹងកម្រិតអតិបរមា២៥៦មិល្លីម៉ែត្រ ចាប់ពីយប់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។ វាជាភ្លៀងធ្លាក់ខ្លាំងនិងធ្ងន់ធ្ងរបំផុតនៅ Sangzhi ចាប់តាំងពីឆ្នាំ១៩៩៨មក។

(រូបថត៖ Xinhua)

ប្រទេស​ចិន ​បាន​រង​គ្រោះ​ដោយ​ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់អស់រយៈពេល​ជា​ច្រើន​សប្តាហ៍មកហើយ។ នៅចុងខែកក្កដា ឥទ្ធិពលព្យុះទីហ្វុង Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រទេសចិននារយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈទីក្រុងប៉េកាំង ត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់មានសោះក្នុងរយៈពេល១៤០ឆ្នាំ។

ពេលនេះ រដ្ឋាភិបាលរបស់ប្រទេសចិន បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ខណៈព្យុះទីហ្វុង Saola បច្ចុប្បន្ន កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ជាមួយនឹងការព្យាករថា វានឹងវាយប្រហារខេត្ត Guangdong នៅព្រឹកថ្ងៃសុក្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទឹក​ជំនន់​នៅ​​ចិន ប៉ះពាល់ធ្ងន់ដល់ដំណាំ​ស្រូវ និងពោត ជាហេតុបង្កក្តីបារម្ភ អំពីអតិផរណាអាហារពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម