ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ សម្រុកសុំលេខឆ្នោត ក្រោយរូបសំណាកអាយុកាលជាង ១០០ ឆ្នាំ ផុសចេញពីដើមពោធិ៍
អ្នកភូមិជាច្រើនបានសម្រុកទៅសុំលេខឆ្នោតយ៉ាងប្រញាប់ប្រញាល់ ក្នុងពេលដែលរូបសំណាកនារីម្នាក់ ផុសចេញពីគល់ដើមពោធិ៍អាយុកាលជាង១០០ឆ្នាំ ខណៈអ្នកខ្លះអុជធូបបួងសួងឲ្យបានមុនគេ។

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២៨ ខែសីហាតាមរយៈទំព័រផេកហ្វេសប៊ុកមួយបានសរសេរថា នៅវត្ត Charoen Suk ខេត្ត Kamphaeng Phet អ្នកភូមិបានប្រទះឃើញរូបសំណាកស្ត្រីម្នាក់ស្លៀកសូត្រ មានមកុដនៅលើក្បាល ចំណែកដងខ្លួនរបស់នាងត្រូវបានរុំជុំវិញឫសនៃដើមពោធិ៍ឡើងដល់ទ្រូង ហើយគេប៉ានស្មានថា អាចមានអាយុជាង១០០ឆ្នាំ ។
លើសពីនេះទៀតដែរ អាចារ្យនៅក្នុងវត្តបាននិយាយថា មានអ្នកភូមិជាញឹកញាប់មកសុំសំណាង ហើយបានសម្រេចតាមការចង់បាន។ ក្រោយមកគេដាក់ឈ្មោះថារូបសំណាក ម្តាយ ណាង ភូរ៉ាត់ តែម្ដង។
ក្នុងទិដ្ធភាពនោះដែរ អ្នកភូមិជាង ៦០នាក់ បាននាំផ្កា ធូប ទៀន មកថ្វាយបង្គំ និងបួងសួងនៅដើមពោធិ៍ ដែលអ្នកភូមិភាគច្រើនគឺប៉ងសុំលេខសំណាង ដើម្បីឲ្យឆាប់ក្លាយជាអ្នកមានប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ភិថា បញ្ជាក់រឿងស្នេហាម្ដងទៀតថា ទ្វារបេះដូងនៅតែបើកចំហ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ