Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាននិងអ្នកវិទ្យាសាស្ត្រកំពូលអាមេរិកឈ្លោះគ្នានៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រកំពូលម្នាក់របស់សហរដ្ឋអាមេរិកលោក Anthony Fauci បានចេញសេចក្តីអំពាវនាវជាបន្ទាន់ឲ្យមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកលើវីរុសកូរ៉ូណាដែលនេះជាហេតុបង្កឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីរដ្ឋបាលរបស់លោក Trump នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត។

នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Washington Post កាលពីថ្ងៃអាទិត្យទី១ខែវិច្ឆិកា លោក Fauci បានព្រមានថា សហរដ្ឋអាមេរិកកំពុងឈានទៅរកការឈឺចាប់ខ្លាំងប្រសិនបើខ្លួនមិនធ្វើឲ្យមានការផ្លាស់ប្តូរភ្លាមៗនៅក្នុងការអនុវត្តផ្នែកសុខភាពទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fauci និយាយថា ខណៈជនជាតិអាមេរិកជាច្រើនបានព្រងើយកន្តើយទៅនឹងការអនុវត្តសុវត្ថិភាពហើយមន្ទីរពេទ្យជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែអាកាសធាតុត្រជាក់និងរដូវផ្តាសាយមកដល់នោះ អ្នកមិនអាចស្ថិតនៅក្នុងទីតាំងកាន់តែអន់ខ្សោយនោះទេ។ វាមិនមែនជាស្ថានភាពល្អឡើយ។

វីរុសនេះបានឆក់យកជីវិតមនុស្សជាង២៣០,០០០នាក់នៅសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ លោក Judd Deere អ្នកនាំពាក្យសេតវិមានបានធ្វើការឆ្លើយតបចំៗចំពោះលោក Fauci។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនអាចទទួលយកបានទេនិងជាការរំលោភបំពានលើបទដ្ឋានទាំងអស់សម្រាប់លោកវេជ្ជបណ្ឌិត Fauci ដែលជាសមាជិកជាន់ខ្ពស់នៃក្រុមការងារប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់ប្រធានាធិបតីនិងជាមនុស្សម្នាក់ដែលបានកោតសរសើរចំពោះសកម្មភាពរបស់លោកប្រធានាធិបតី Trump អំឡុងពេលមានជំងឺរាតត្បាតនេះ”។

គាត់បានស្តីបន្ទោសលោក Fauci សម្រាប់ការសម្រេចចិត្តរិះគន់ប្រធានាធិបតីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងលាតត្រដាងទំនោរនយោបាយរបស់គាត់តាមរយៈការសរសើរគូប្រជែងរបស់ប្រធានាធិបតី។

លោក Fauci ដែលជាសមាជិកកំពូលម្នាក់នៃក្រុមការងារប្រឆាំងវីរុសកូរ៉ូណារបស់សេតវិមានធ្លាប់បានផ្តល់ព័ត៌មានដល់លោក Trump អំពីមេរោគនេះស្ទើរតែរាល់ថ្ងៃប៉ុន្តែបច្ចុប្បន្ន លោកប្រធានាធិបតីលែងស្វែងរកដំបូន្មានរបស់គាត់ទៀតហើយ។

ផ្ទុយទៅវិញ លោក Fauci បាននិយាយអំពីរឿងវិជ្ជមានរបស់លោក Biden។

គាត់ប្រាប់កាសែត Washington Post ថា យុទ្ធនាការរបស់អតីតអនុប្រធានាធិបតីរូបនេះកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីទស្សនៈសុខភាពសាធារណៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះដេញថ្លៃការផ្គត់ផ្គង់ទំនិញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ១៣ នាទី មុន

រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពផ្តល់ប្រាក់ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់នគរបាល និងយោធិនជានារី

ព័ត៌មានជាតិ៣០ នាទី មុន

មេបញ្ជាការសឹករងបាត់ដំបងបានទទួលមរណភាពដោយជំងឺគាំងបេះដូង

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី ធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេស

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល

Sokha Hotels

ព័ត៌មានពេញនិយម