Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីខ្លាំងក្លា វាយប្រហារ ឥណ្ឌូណេស៊ី ទាំងព្រឹក

បានផុស

នៅ

ការរញ្ជួយដីខ្លាំងក្លាកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារ ក្នុងសមុទ្រភាគខាងជើងកោះបាលី និងកោះ Lombok នៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ជាហេតុបង្កការភិតភ័យដល់ប្រជាពលរដ្ឋ។

(រូបថត៖ ក្រុមស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) និយាយថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺស្ថិតនៅចម្ងាយ ២០៣ គីឡូម៉ែត្រភាគខាងជើងទីក្រុង Mataram និងមានជម្រៅដល់ទៅ ៥១៦ គីឡូម៉ែត្រឯណោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បានអះអាងថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិឡើយ ហើយភ្លាមៗក៏មិនទាន់បង្ហាញនៃការខូចខាតណាមួយដែរ។

អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះ និងសណ្ឋាគារ ទៅរកទីទួលសុវត្ថិភាព ក្រោយមានរបាយការណ៍អំពីទឹករលកខ្ពស់ៗ ប៉ុន្តែស្ថានការណ៍ បានវិលមកសភាពដើមវិញ បន្ទាប់ពីពួកគេបានទទួលសារជាអក្សរថា ការរញ្ជួយដី មិនមានសក្តានុពលអាចបង្កជារលកយក្សស៊ូណាមិនោះទេ។

លើសពីនេះ ប្រជាជននៅក្នុងខេត្តជិតៗដូចជា East Java, Central Java, West Nusa Tenggara និង East Nusa Tenggara ក៏មានអារម្មណ៍ថាញ័រដែរ ហើយពួកគេភ័យស្លន់ស្លោនៅពេលផ្ទះនិងអគារនានា ត្រូវរង្គើរយៈពេលប៉ុន្មានវិនាទី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម