Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២៨ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ ដើម្បីធានាដល់សាធារណជន កុំឲ្យព្រួយបារម្ភអំពីសុវត្ថិភាពនៃផលិតផលត្រីក្នុងស្រុក បន្ទាប់ពីប្រទេសជប៉ុន ចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលសម្អាតរួច ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។

លោក Yoon Suk-yeol (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រដែលខូច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាហេតុបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសរបស់ខ្លួន និងនៅប្រទេសជិតខាង ជាពិសេសនៅចិន ដែលទីក្រុងប៉េកាំង បានប្រកាសហាមប្រាមលើផលិតផលជលផលទាំងអស់ពីជប៉ុន រួចទៅហើយ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលនិយាយថា ខ្លួនមិនបានរកឃើញបញ្ហាផ្នែកវិទ្យាសាស្ត្រ ឬបច្ចេកទេសណាមួយពាក់ព័ន្ធការបង្ហូរទឹកនេះទេ ប៉ុន្តែក្តីព្រួយបារម្ភជាសាធារណៈ នៅតែមានកម្រិតខ្ពស់លើអាហារសមុទ្រ និងមហាសមុទ្រកខ្វក់។

ក្នុងអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនាយករដ្ឋមន្រ្តី Han Duck-soo, លោក Yoon បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ។ អាហារដ្ឋានរបស់ការិយាល័យប្រធានាធិបតី ក៏មានត្រីឆៅនៅក្នុងម៉ឺនុយអាហារថ្ងៃត្រង់ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ។

គ្រឿងសមុទ្រលក់នៅទីក្រុងប៉េកាំង (រូបថត៖ AFP)

តាមសេចក្តីថ្លែងការណ៍, “ការិយាល័យប្រធានាធិបតី បានសម្រេចចិត្តដាក់គ្រឿងសមុទ្រកូរ៉េលើមុខម្ហូបអាហារថ្ងៃត្រង់ នៅអាហារដ្ឋានរបស់យើងជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទទី២៨ខែសីហាទៅ ដោយសង្ឃឹមថា ប្រជាជនរបស់យើង នឹងប្រើប្រាស់ផលិតផលគ្រឿងសមុទ្រ ប្រកបដោយសុវត្ថិភាពដោយគ្មានក្តីព្រួយបារម្ភ”។

គួរបញ្ជាក់ជាថ្មី ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រ ហ្វូគូស៊ីម៉ា គឺមិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ។ យ៉ាង​ណា​ក៏​ដោយ ឧស្សាហកម្ម​នេសាទ​ នៅ​តែ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​សមុទ្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ បារម្ភខ្លាំងចំពោះគ្រឿងសមុទ្រ នាំចូលពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់នៅ ហ្វូគូស៊ីម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៥២ នាទីutes មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម