Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងចិន យល់ព្រមលើកិច្ចសន្ទនាពាណិជ្ជកម្មសាជាថ្មី

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្រុមការងារមួយដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាជាក់លាក់ស្តីពីពាណិជ្ជកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ក្រុមការងារនឹងមានសមាសភាពពីមន្ត្រីរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិក ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រី និងនាយក ព្រមទាំងតំណាងធុរកិច្ចផងដែរ ។

កិច្ចព្រមព្រៀង​នេះ​បាន​កើតឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិកលោកស្រី Gina Raimondo ទៅកាន់​ប្រទេស​ចិន និងបាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិនលោក Wang Wentao កាលពី​ថ្ងៃ​ចន្ទ​ ។

បន្ថែមពីនេះ គេរំពឹងថា លោកស្រីក៏នឹងជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី Li Qiang និងឧបនាយករដ្ឋមន្ត្រី He Lifeng ផងដែរ ហើយគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ ។

លោក Wang និយាយថា ចិនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតបរិយាកាសគោលនយោបាយដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗជាដើម ។

ទោះជាយ៉ាងណាក៏ដោយ ភាគីចិនក៏បានសម្តែងនូវការព្រួយបារម្ភខ្លាំងនៃពន្ធអាមេរិកលើផលិតផលចិន គោលនយោបាយបច្ចេកវិទ្យាបន្ទះឈីបតូចៗ ការរឹតបន្តឹងការវិនិយោគ និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនជាដើម ។

គួរបញ្ជាក់ថា លោកស្រី Raimondo ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ចំនួន ៤ ​រូប​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ ចាប់​តាំង​ពី​ខែ​មិថុនាមក ដែលក្នុងនោះរួមមាន លោក Antony Blinken, លោកស្រី Janet Yellen និងលោក John Kerry ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម