ព័ត៌មានអន្ដរជាតិ
ស្រុកមួយនៅចិន ផ្តល់រង្វាន់សម្រាប់គូស្នេហ៍ ប្រសិនបើកូនក្រមុំមានវ័យក្មេង
ស្រុក Changshan នៅភាគខាងកើតប្រទេសចិន នឹងផ្តល់រង្វាន់ដល់គូស្នេហ៍ចំនួន ១៣៧ ដុល្លារ ប្រសិនបើកូនក្រមុំមានអាយុ ២៥ ឆ្នាំចុះក្រោម ។

នេះជាវិធានការចុងក្រោយបំផុត ក្នុងការលើកទឹកចិត្តមនុស្សវ័យក្មេងឱ្យរៀបការ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអត្រាកំណើតធ្លាក់ចុះ ។
សេចក្តីជូនដំណឹងត្រូវបានផ្សព្វផ្សាយនៅលើគណនី Wechat ផ្លូវការរបស់ស្រុក Changshan កាលពីសប្តាហ៍មុន ដោយនិយាយថា រង្វាន់គឺដើម្បីលើកកម្ពស់ “អាពាហ៍ពិពាហ៍សមស្របតាមអាយុ និងការបង្កើតកូន” សម្រាប់តែអាពាហ៍ពិពាហ៍ដំបូងប៉ុណ្ណោះ ។ វាក៏រួមបញ្ចូលនូវការឧបត្ថម្ភថែទាំកូន ការមានកូន និងការអប់រំសម្រាប់គូស្វាមីភរិយាដែលមានកូនផងដែរ ។

ដោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាជនលើកដំបូងរបស់ប្រទេសចិនក្នុងរយៈពេល ៦ ទសវត្សរ៍ និងចំនួនប្រជាជនដែលមានវ័យចំណាស់របស់ខ្លួន អាជ្ញាធរកំពុងព្យាយាមដាក់នូវវិធានការនានា ដើម្បីលើកកម្ពស់អត្រាកំណើត រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការកែលម្អកន្លែងថែទាំកុមារ ។
គួរឲ្យដឹងដែលថា អាយុសម្រាប់រៀបការស្របច្បាប់នៅចិនគឺ ២២ ឆ្នាំសម្រាប់បុរស និង ២០ ឆ្នាំសម្រាប់ស្ត្រី ។ យ៉ាងណាមិញចំនួនអ្នករៀបការបានថយចុះគួរឲ្យកត់សម្គាល់ បណ្ដាលឲ្យស្ត្រីពិបាកមានកូនតែម្នាក់ឯង ។

មិនតែប៉ុណ្ណោះការរើសអើងស្ត្រី និងផ្នត់គំនិតចាស់កំរិលនៅតែមាននៅក្នុងប្រទេសចិន ទើបអត្រាកំណើតធ្លាក់ចុះមិនងាយឡើងវិញដូច្នេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អត្រាកំណើតនៅចិនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២២

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់