ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀននៅ ឥណ្ឌូណេស៊ី កោរសក់ក្មេងស្រី ១៤ នាក់ ដោយសារគ្របក្បាលមិនជិត
កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា នាយកសាលា SMPN1 នៅប្រទេសឥណ្ឌូណេស៊ីបាននិយាយថា គ្រូបង្រៀនម្នាក់បានកោរសក់ក្មេងស្រីចំនួន ១៤ នាក់ ដោយសារតែពួកគេគ្របកន្សែងមិនជិតក្បាល ខណៈរឿងនេះបានកើតឡើងតាំងតែពីថ្ងៃទី២៣ ខែសីហាមកម្ល៉េះ ។

សកម្មជននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅសាលារៀននោះ ក្មេងស្រីមូស្លីម និងមិនមែនមូស្លីមក៏ដោយ ត្រូវបានបង្ខំឲ្យពាក់កន្សែង Hijab ប៉ុន្តែទើបតែមានការផ្លាស់ប្តូរច្បាប់បង្ខំឲ្យស្លៀកពាក់បែបនេះនៅឆ្នាំ ២០២១ ប៉ុណ្ណោះ ។
លោក Harto ជានាយកសាលាបានឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើង ខាងសាលាបានសុំទោសអាណាព្យាបាល និងចរចាគ្នារួចរាល់ហើយ ខណៈគ្រូក៏ត្រូវព្យួរពីការងារដែរ ។

លោកបន្តថា ក្មេងស្រីត្រូវគ្រូពិន័យ ដោយសារពួកនាងមិនពាក់មួកក្រោមកន្សែងគ្របក្បាល បណ្ដាលឲ្យលេចសក់នៅគែមៗចេញមកក្រៅ ដោយមើលទៅគឺមិនមានសណ្ដាប់ធ្នាប់ឡើយ ។

យ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យបណ្ដេញគ្រូបង្រៀនដែលបានប្រព្រឹត្តទង្វើឃោរឃៅខាងលើចេញពីសាលាតែម្ដង ហើយទោះប្រទេសឥណ្ឌូណេស៊ីមានសាសនាធំៗចំនួន ៦ ក៏ដោយ ប៉ុន្តែការព្រួយបារម្ភនៃភាពមិនអត់ឱនខាងសាសនាឥស្លាមនៅតែកើនឡើង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រុមតាលីបង់ ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិ ក្រោយគ្របកន្លែងមិនជិតក្បាល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ