ព័ត៌មានអន្ដរជាតិ
រោងចក្រផលិតរថយន្ត Toyota ចំនួន ១២ នៅ ជប៉ុន ផ្អាកដំណើរការជាបន្ទាន់
រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Toyota ចំនួន ១២ កន្លែងក្នុងចំណោម ១៤ រោងចក្រនៅប្រទេសជប៉ុនត្រូវបង្ខំផ្អាកប្រតិបត្តិការជាបន្ទាន់ ដោយសារតែប្រព័ន្ធគ្រឿងចក្រមិនដំណើរការ ។
ការផ្អាកដំណើរការនេះ នឹងធ្វើឲ្យការផលិតរថយន្ត Toyota និង Lexus ត្រូវរងផលប៉ះពាល់ ពោលមិនអាចឲ្យក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុនមួយនេះ ធ្វើការបញ្ជាទិញគ្រឿងបន្លាស់បាននោះទេ ។ Toyota មិនប្រាកដថា តើរោងចក្រនឹងអាចបើកដំណើរការវិញនៅពេលណានោះទេ ។
បញ្ហានេះ ធ្វើឲ្យរោងចក្រដំឡើងក្នុងស្រុកទាំងអស់ត្រូវបានប៉ះពាល់ក្នុងចំណោមខ្សែសង្វាក់ផលិតកម្មចំនួន ២៨ លើកលែងតែរោងចក្រ Miyata នៅក្នុងខេត្ត Fukuoka និងរោងចក្ររបស់ក្រុមហ៊ុន Toyota Daihatsu ក្នុងទីក្រុង Kyoto ប៉ុណ្ណោះដែលមិនរងផលប៉ះពាល់ ។
ពាក់ព័ន្ធនឹងការផ្អាកប្រតិបត្តិការនេះដែរ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ០.៦៤ ភាគរយនៅក្នុងការជួញដូរពេលព្រឹក ខណៈក្រុមហ៊ុនដាក់គោលដៅផលិតរថយន្តឲ្យបានចំនួន ១០.៦ លានគ្រឿងសម្រាប់ឆ្នាំ ២០២៣ នេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nikkei Asia
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២១ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ