Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះអង្គម្ចាស់ William ឆ្លងកូវីដក្នុងខែមេសាតែលាក់ព័ត៌មាន

បានផុស

នៅ

ដោយដកស្រង់ប្រភពពីព្រះបរមរាជវាំង Kensington សារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា ព្រះអង្គម្ចាស់ William បានឆ្លងជំងឺកូវីដ១៩ក្នុងខែមេសាចំពេលដែលបិតារបស់ទ្រង់គឺព្រះអង្គ Charles ឆ្លងជំងឺនេះដែរ។

កាសែត The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់ William ដែលជាចៅប្រុសរបស់មហាក្សត្រី Elizabeth និងជាក្សត្រទី២ដែលនឹងត្រូវឡើងគ្រងរាជបល្ល័ង្កអង់គ្លេសបានរក្សាការធ្វើរោគវិនិច្ឆ័យរបស់ទ្រង់ជាការសម្ងាត់ពីព្រោះព្រះអង្គមិនចង់ធ្វើឲ្យប្រទេសមានការភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ William មានបន្ទូលថា “មានរឿងសំខាន់ៗកំពុងតែកើតឡើងហើយខ្ញុំមិនចង់ឲ្យនរណាម្នាក់ព្រួយបារម្ភទេ”។

កាសែតបានចុះផ្សាយថា ព្រះអង្គត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតរាជវាំងហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាលដោយនៅដាច់ពីគេក្នុងផ្ទះ Anmer Hall ក្នុងទីក្រុង Norfolk។

ប្រភពមួយបានប្រាប់កាសែត The Sun ថា “ព្រះអង្គម្ចាស់ William ត្រូវរងការវាយប្រហារខ្លាំងក្លាដោយវីរុស។ នៅដំណាក់កាលមួយ ព្រះអង្គពិបាកដកដង្ហើម មនុស្សគ្រប់គ្នានៅជុំវិញទ្រង់ភ័យស្លន់ស្លោខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះបរមរាជវាំងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីយប់ថ្ងៃអាទិត្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម