Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះរឿងគ្រឿងសមុទ្រ, ជប៉ុន គំរាមនាំ ចិន ទៅ WTO 

បានផុស

នៅ

នៅថ្ងៃអង្គារទី២៩ខែសីហា ប្រទេសជប៉ុនបានគំរាមនាំចិន ឡើងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីតវ៉ាចំពោះបម្រាបរបស់ទីក្រុងប៉េកាំង ដែលហាមនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួន ក្រោយការបង្ហូរទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។

អ្នកលក់គ្រឿងសមុទ្រនៅចិន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងតូក្យូ នឹងចាត់វិធានការចាំបាច់ លើការហាមឃាត់ផលិតផលជលផលដោយប្រទេសចិន ក្រោមលក្ខខណ្ឌផ្សេងៗ រួមទាំងក្របខ័ណ្ឌ WTO ផងដែរ។

ទន្ទឹមនោះ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi បាននិយាយដោយឡែកថា ការដាក់ពាក្យប្តឹងទៅ WTO អាចនឹងក្លាយជាជម្រើសមួយ ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិន តាមរយៈផ្លូវការទូត មិនមានប្រសិទ្ធភាពទេនោះ។

លោកស្រី Sanae Takaichi (រូបថត៖ លោកស្រី Sanae Takaichi)

ការអត្ថាធិប្បាយនេះ កើតឡើងខណៈបណ្តាអាជីវកម្មជប៉ុននិងកន្លែងសាធារណៈនានា បន្តទទួលទូរស័ព្ទរំខានពីលេខកូដ +86 របស់ចិន ដោយអ្នក Call មក បានត្អូញត្អែរអំពីការបញ្ចេញទឹកនៅហ្វូគូស៊ីម៉ា។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “វាពិតជាគួរឲ្យសោកស្តាយ និងព្រួយបារម្ភខ្លាំងណាស់ ចំពោះការហៅទូរស័ព្ទមកយាយីជាច្រើនលើកច្រើនសា ដែលទំនងជាមានប្រភពចេញពីប្រទេសចិន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Straits Times

ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម