Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ពីសុខភាពរបស់ឪពុក ក្រោយទៅសួរសុខទុក្ខ​ដល់មន្ទីរពេទ្យ

បានផុស

នៅ

បន្ទាប់ពីបានទៅសួរសុខទុក្ខឪពុកដល់មន្ទីរពេទ្យប៉ូលិសនៅថ្ងៃអង្គារនេះហើយ លោកស្រី ផេថងថាន កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពសុខភាពរបស់ឪពុកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ផេថងថាន បានថ្លែងប្រាប់ថា ឪពុករបស់លោកស្រីគឺលោក ថាក់ស៊ីន នឹងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប៉ូលិសដដែល ដោយមិនផ្លាស់ទៅមន្ទីរពេទ្យឯកជននោះទេ ប៉ុន្តែលោកស្រីព្រួយបារម្ភអំពីស្ថានភាពជំងឺបេះដូងរបស់ឪពុកលោកស្រី ។

កូនស្រីពៅរបស់លោក ថាក់ស៊ីន រូបនេះបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សភឿថៃថា ឪពុករបស់លោកស្រីនៅតែហត់អស់កម្លាំង និងស្រ្តេស ប៉ុន្តែគាត់នៅតែអាចនិយាយជាមួយលោកស្រីបានជាធម្មតា ។ លោកស្រី ផេថងថាន បានលើកឡើងថា “ខ្ញុំបារម្ភអំពីជំងឺបេះដូងរបស់គាត់ ស្របពេលដែលគាត់ក៏មានជំងឺសួតផងដែរ ប៉ុន្តែវាជាជំងឺចាស់នោះទេ ហើយនឹងមិនគួរបង្កបញ្ហាធ្ងន់ធ្ងរឡើយ អ្វីដែលខ្ញុំបារម្ភនោះគឺ អំពីជំងឺបេះដូងរបស់គាត់” ។

លោក​ស្រី​បាន​បន្ត​ថា លោក​ ថាក់ស៊ីន មានអាការបែបនេះតាំងតែពីលោកវិលត្រលប់ចូលប្រទេសថៃវិញមកម្ល៉េះ ហើយខាងក្រុមគ្រួសារក៏បានដឹងពីបញ្ហានេះផងដែរ ដោយសារតែឪពុកលោកស្រីធ្លាប់ឆ្លងជំងឺកូវីដ ហើយថែមទាំងចូលព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU រយៈពេល ៩ ថ្ងៃ និងបន្តសម្រាកនៅក្នុងមន្ទីរពេទ្យ ១ ខែផងដែរ ដូច្នេះអាចថា ឪពុករបស់លោកស្រីនៅមានមេរោគនៅសួតរបស់គាត់ ។

គួរបញ្ជាក់ថា បច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤ ឆ្នាំរូបនេះកំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅមន្ទីរពេទ្យប៉ូលិសជាន់ទី១៤ ក្នុងបន្ទប់លេខ ១៤០១ ក្រោយបញ្ជូនចេញពីមន្ទីរពេទ្យរបស់នាយកដ្ឋានអប់រំកែប្រែ Remand ក្នុងទីក្រុងបាងកកទាំងកណ្ដាលយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ បន្ទាប់ពីលោកមានអាការតឹងទ្រូង និងគេងមិនលក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែង ទោសពីព្រះមហាក្សត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម