ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់នៅ ចិន ក្រោយសម្រាលកូនរួច ក្លាយជាលោកយាយវ័យ ៨០ ឆ្នាំ
ត្រលប់ទៅឆ្នាំ១៩៨៥ រឿងដ៏កម្រមួយរបស់ស្ត្រីអាយុ ២៧ ឆ្នាំនៅក្នុងខេត្ត Henan ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន។ បន្ទាប់ពីសម្រាលកូន រូបរាងរបស់នាងបានផ្លាស់ប្ដូរទាំងស្រុង ក្លាយជាលោកយាយអាយុ ៨០ឆ្នាំ។

បើតាមរបាយការណ៍ដែលបានរកឃើញ ត្រឹមតែពីរខែបន្ទាប់ពីស្រ្តីមាននាមត្រកូលហ៊ូសម្រាលកូនម្នាក់ នាងចាប់ផ្តើមមានអារម្មណ៍ថារាងកាយកំពុងបង្ហាញសញ្ញាមិនប្រក្រតី។ ជារឿយៗមានអារម្មណ៍អស់កម្លាំង។ ដំបូងគិតថាវាគ្រាន់តែជារោគសញ្ញាក្រោយសម្រាល ប៉ុន្តែក្រោយមក រោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ។
រហូតដល់ថ្ងៃមួយ នាងមើលទៅក្នុងកញ្ចក់ ហើយស្រឡាំងកាំងនិងយំយ៉ាងខ្លាំង ព្រោះមិនអាចទទួលយកបាន។ ក្នុងពេលដែលឃើញមុខដូចស្ត្រីអាយុ៨០ឆ្នាំ។ ក្រោយមកនាងបានព្យាយាមកែសម្ផស្សជាច្រើន ប៉ុន្តែស្ថានភាពនៃស្បែកដែលមានស្នាមជ្រីវជ្រួញ និងយារធ្លាក់មិនបានប្រសើរឡើងនោះទេ។ ម្យ៉ាងវិញទៀត វាកាន់តែអាក្រក់ទៅពីមួយថ្ងៃៗ។
ស្រ្តីធ្លាក់ខ្លួនចាស់ជរារូបនេះបានបញ្ចាក់ថា តាំងពីឈឺមក ជីវិតមិនស្រួលនោះទេ នាងត្រូវឆ្លងកាត់ការនិយាយដើម និងពាក្យដែលធ្វើឲ្យមានអារម្មណ៍មិនល្អ ពីអ្នកជិតខាងជាច្រើន។ ហើយការមើលទៅចាស់ជាងអាយុពិតក៏ធ្វើឲ្យនាងពិបាកក្នុងការដាក់ពាក្យរកការងារធ្វើ។ នាងត្រូវបានគេច្រានចោលជាច្រើនដងដោយសារមុខរបស់នាងចាស់ពេក និងមិនត្រូវគ្នានឹងអត្តសញ្ញាណ។ កាន់តែឈឺចាប់គឺមុខរបស់នាង ធ្វើឲ្យកូនប្រុសភ័យខ្លាចខ្លាំងពេកមិនអាចទៅជិតកូនបាន។ ចិត្តរបស់នាងត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សូម្បីតែគិតអំពីការស្លាប់ពេលខ្លះក៏មានដែរក្នុងខួរក្បាលរបស់នាង។
យ៉ាងណាក៏ដោយ ត្បិតថានាងជួបនូវរឿងអាក្រក់ សំណាងល្អប្តីរបស់នាងតែងតែគាំទ្រ និងនៅក្បែរ។ តាំងពីដំបូងដែលនាងដឹងថា មានរោគសញ្ញាមិនធម្មតា។ នាងបានស្នើសុំលែងលះជាច្រើនដង ដើម្បីកុំឲ្យខ្លួនឯងក្លាយជាបន្ទុករបស់ប្ដី។ ប៉ុន្តែប្តីរបស់នាងមិនយល់ស្រប ហើយក៏មិនដែលនឿយណាយនឹងនាំនាងទៅមន្ទីរពេទ្យទាំងតូចទាំងធំក្នុងខេត្តដែរ។
ទីបំផុតលទ្ធផលតេស្តបានបង្ហាញថា សុខភាពទូទៅរបស់នាងនៅតែល្អ។ ប៉ុន្តែមូលហេតុដែលស្ត្រីវ័យ២០ឆ្នាំត្រូវរងទុក្ខ តាមពិតទៅ វាបង្កឡើងដោយជំងឺដ៏កម្រមួយ នោះគឺជំងឺចាស់ឬអ្នកខ្លះហៅថាជំងឺមុខចាស់។ ដែលនាំឲ្យស្បែកនៅលើមុខជំងឺជ្រួញ មើលទៅចាស់ជាងអាយុពិត ហើយមានតែ ១០ ករណីប៉ុណ្ណោះដែលត្រូវបានកត់ត្រានៅទូទាំងពិភពលោក។
បន្ទាប់ពីនាងបានលាតត្រដាងរឿងនេះតាមរយៈកម្មវិធីទូរទស្សន៍ និងទទួលបានជំនួយវះកាត់កែសម្ផស្សដោយឥតគិតថ្លៃ នាងបានទទួលការវះកាត់កែសម្ផស្សចំនួនបួន ដោយក្នុងមួយៗត្រូវចំណាយពេល ៧-៨ ម៉ោង។ ស្នាមដេរសរុបចំនួន ២០០នៅលើមុខរបស់ហើយត្រូវចំណាយពេលជាច្រើនខែដើម្បីជាសះស្បើយផងដែរ។

ទោះបីជាការធ្វើដំណើរព្យាបាលរបស់នាងលំបាក និងវែងឆ្ងាយក៏ដោយ ហើយមិនអាចត្រឡប់ទៅរករូបរាងចាស់របស់នាងវិញក៏ដោយ។ ប៉ុន្តែក្រោយការវះកាត់ជាច្រើនដង មុខរបស់នាងបានប្រសើរឡើងគួរឲ្យកត់សម្គាល់។ មិនដល់ចំណុចដែលនាងមិនឃើញតម្លៃខ្លួនឯងទៀតទេ។ ចំណែកប្តីវិញមិនដែលគិតចង់បោះបង់ប្រពន្ធឡើយ។ លោកតែងតែមើលថែនាង បច្ចុប្បន្ននាងបានសម្រាលបានកូនទីពីរ ហើយគ្រួសារមានគ្នាបួននាក់រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។
យ៉ាងណាមិញ បន្ទាប់ពីរឿងរបស់នាងត្រូវបានគេផ្សព្វផ្សាយតាមបណ្ដាញសង្គម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ មនុស្សជាច្រើនបានសម្តែងការអាណិតអាសូរចំពោះការលះបង់របស់ស្ត្រី។ ព្រោះពេលសម្រាលស្ត្រីប្រើថាមពលច្រើន ដូច្នេះបើអ្នកមិនយកចិត្តទុកដាក់នឹងការងើបឡើងវិញក្រោយសម្រាល រាងកាយនឹងកាន់តែយ៉ាប់យ៉ឺន ហើយស្វែងរកជំងឺដែលលាក់កំបាំងបានយ៉ាងងាយ។
លើសពីនេះក៏មានបញ្ហាសម្រស់ដែលមានឥទ្ធិពលច្បាស់លាស់ រួមទាំងការឡើងទម្ងន់លឿន ខ្លាញ់ក្បាលពោះ ស្បែកខ្មៅស្រអាប់ សក់ជ្រុះ មុខស្លេកស្លាំង មនុស្សខ្លះថែមទាំងប្រែប្រួលពីដើមទាំងស្រុង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវដ៏ឈឺចាប់កើតឡើងលើគ្រួសារ ចិន ក្រោយកូនត្រូវចាប់ជំរិតកាលពី ១០ឆ្នាំមុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ