Connect with us

ព័ត៌មានអន្ដរជាតិ

ពិធីបុណ្យសពរបស់លោក Prigozhin រៀបចំនៅកន្លែងបិទជិត, អនុញ្ញាតឲ្យមនុស្សពីរបីនាក់ប៉ុណ្ណោះ ចូលរួម

បានផុស

នៅ

សពរបស់ប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានបញ្ចុះក្នុងពិធីឯកជនមួយនៅទីក្រុង St Petersburg។ នេះបើតាមការបញ្ជាក់ពីក្រុមព័ត៌មានរបស់គាត់ កាលពីថ្ងៃអង្គារទី២៩ខែសីហា។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេនិយាយថា ពិធីនេះត្រូវបានធ្វើឡើងក្នុង “ទម្រង់បិទជិត” ហើយអ្នកទាំងឡាយណាដែលចង់និយាយពាក្យលា អាចទៅទីបញ្ចុះសព Porokhovskoe បាន។

ក្រុមនេះ បានផ្តល់ព័ត៌មានអំពីពិធីបុណ្យសពរបស់លោក Prigozhin នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយលើឆានែល Telegram ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ក៏គ្មានពិធីផ្តល់​កិត្តិយសផ្នែក​យោធា​ ត្រូវធ្វើឡើងសម្រាប់​មេទ័ព​ស៊ីឈ្នួល​ ក្នុងពិធីបុណ្យសពនេះដែរ ហើយមាន​មនុស្ស​ត្រឹមតែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ ដែលគេអនុញ្ញាតឲ្យចូលរួម។

(រូបថត៖ ZUMA Press)

លោក Dmitry Peskov ដែលជាអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និយាយថា មេដឹកនាំវិមានក្រឹមឡាំង នឹងមិនចូលរួមពិធីបុណ្យសពរបស់លោក Prigozhin ឡើយ ថ្វីបើអ្នកប្រយុទ្ធ Wagner បានដើរតួយ៉ាងសំខាន់ក្នុងការលុកលុយទឹកដីអ៊ុយក្រែនក៏ដោយ។

គួររម្លឹកឡើងវិញ មេទាហានស៊ីឈ្នួល ត្រូវបានមន្ត្រីរុស្ស៊ីបញ្ជាក់ថាស្លាប់ បន្ទាប់ពីការវិភាគហ្សែននៃសាកសពទាំង១០ ដែលត្រូវបានរកឃើញក្នុងយន្តហោះធ្លាក់កាលពីថ្ងៃទី២៣ខែសីហា ជិតទីក្រុងមូស្គូ។

ក្រោយមក វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់ថា ខ្លួនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តើលោកខាងលិចពិតជាទទួលបានផលប្រយោជន៍ពីការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី មែនឬ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម