Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចង់ក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយគ្មានឯកសិទ្ធិពិសេស 

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៩ខែសីហា នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចុងក្រោយរបស់លោក ដោយនិយាយថា លោកពេញចិត្តចំពោះការអនុវត្តរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។

លោក ប្រាយុទ្ធ ចាន់អូចា​ (រូបថត៖ DNA India) 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ជំនួប​នោះ លោក​ ប្រាយុទ្ធ បាន​ថត​រូប​ជាមួយ​គណៈរដ្ឋមន្ត្រី​ចាស់ មន្ត្រី​រដ្ឋាភិបាល និង​កម្មករ បន្ទាប់​មកអ្នកទាំងអស់ ​បានទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា។

នៅ​ពេលអ្នកកាសែត​សួរថា តើ​លោក​ចង់​ឲ្យ​រដ្ឋាភិបាលថ្មីធ្វើ​អ្វីខ្លះ លោក​​ ប្រាយុទ្ធ ឆ្លើយ​ថា “គួរ​ទុក​ឲ្យ​រដ្ឋាភិបាល​ថ្មី​ធ្វើ​អ្វីដែលពួកគេគិតថាសម”។

ហើយនៅពេលសួរថាតើលោកនឹងធ្វើអ្វី ក្រោយពេលចុះចេញពីតំណែង លោក ប្រាយុទ្ធ និយាយថា “ខ្ញុំចង់សម្រាក និងចំណាយពេលច្រើនជាមួយគ្រួសារ។ ខ្ញុំនឹងក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយគ្មានឯកសិទ្ធិពិសេស”។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់អំណាច បន្ទាប់ពីធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សភឿថៃដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីខែឧសភា ឆ្នាំ២០១៤។

ក្រោយមកលោក ប្រាយុទ្ធ បានបន្តតំណែងនាយករដ្ឋមន្ត្រីសាជាថ្មីនៅឆ្នាំ២០១៩ បន្ទាប់ពីគណបក្ស ប៉ាឡាង ប្រាឆារ៉ាត់ តែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន និងបានបង្កើតរដ្ឋាភិបាលចម្រុះ ក្រោយការបោះឆ្នោតសកលនៅឆ្នាំនោះ ប៉ុន្តែនៅឆ្នាំ២០២៣នេះ លោកបានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយគណបក្សថៃរួបរួមជាតិដែលបានតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រី រងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រទេស ថៃ រយៈពេល ៩ ឆ្នាំក្រោមការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីផុត អាណត្តិ ប្រាយុទ្ធ ចាន់អូចា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម