ព័ត៌មានអន្ដរជាតិ
លោក សេតថា អាចឲ្យកសិករថៃ ផ្អាកសងបំណុល៣ឆ្នាំ ដើម្បីជំរុញវិស័យកសិកម្ម ជួយសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន បានលើកយកវិធានការគាំទ្រវិស័យកសិកម្មតាមរយៈការផ្អាកសងបំណុលរយៈពេលបីឆ្នាំសម្រាប់កសិករក្នុងកិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ខណៈគំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើនប្រាក់ចំណូលជាមធ្យមរបស់កសិករ ឲ្យលើសមុនបីដងត្រឹមឆ្នាំ២០២៧ រួមជាមួយនឹងការផ្តល់ជំនួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ។
លើសពីនេះ លោកក៏បានជំរុញឲ្យក្រុមប្រឹក្សា NESDC គាំទ្រគំនិតផ្តួចផ្តើមរូបិយប័ណ្ណឌីជីថលរបស់រដ្ឋាភិបាលថ្មី ដែលជាមធ្យោបាយមួយដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចថៃ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Danucha Pichayanan អគ្គលេខាធិការ NESDC បានជួបជាមួយនាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២៩ខែសីហា ដើម្បីរាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសថៃ មុនពេលលោក សេតថា ចូលកាន់តំណែងទទួលខុសត្រូវផ្នែករដ្ឋបាល ជាផ្លូវការ។
របាយការណ៍នេះ ក៏បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសថៃ ទាំងបច្ចុប្បន្ន និងនិន្នាការនាពេលអនាគត ។ ក្នុងអំឡុងត្រីមាសទី២នៃឆ្នាំនេះ សេដ្ឋកិច្ចថៃ បានកើនឡើងត្រឹមតែ ១.៨% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ២.៦% នៅត្រីមាសទីមួយ ខណៈឆមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចថៃបានកើនឡើង ២.២%។
ទាក់ទងទៅនឹងទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ប្រទេសថៃ សម្រាប់រយៈពេលនៅសេសសល់នៃឆ្នាំ២០២៣, NESDC រាយការណ៍ថា សេដ្ឋកិច្ចត្រូវគេព្យាករថានឹងកើនឡើងពី ២.៥ ទៅ ៣% ដោយសារកត្តាមួយចំនួន ដូចជាកំណើននៃការប្រើប្រាស់ឯកជន ការស្ទុះងើបឡើងវិញជាបន្តបន្ទាប់នៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគខ្លាំងក្លាពីវិស័យឯកជន និងរដ្ឋ។

លើផ្នែកសង្គមវិញ, NESDC ក៏បានរាយការណ៍អំពីស្ថានភាពការងារ និងភាពអត់ការងារធ្វើ ក៏ដូចជាបញ្ហាបំណុលគ្រួសារនៅក្នុងប្រទេសថៃផងដែរ ដោយបញ្ជាក់ថា អត្រាអ្នកអត់ការងារធ្វើនៅតែខ្ពស់ ហើយស្ថានភាពបំណុលគ្រួសារនៅតែបន្តប្រឈម។
ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យ NESDC ត្រៀមអនុវត្តគោលនយោបាយនានាដែលរដ្ឋាភិបាលមានបំណងជំរុញទៅមុខ ជាពិសេសការផ្តួចផ្តើមគំនិតចែកចាយរូបិយប័ណ្ណឌីជីថលម្នាក់ ១០០០០ បាត ដើម្បីជំរុញសេដ្ឋកិច្ច។
ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរលើភាពចាំបាច់ ត្រូវផ្តោតលើការលើកកម្ពស់វិស័យទេសចរណ៍ដើម្បីបង្កើតប្រាក់ចំណូល ក៏ដូចជាការចរចាពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសនានាផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក