Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំណាច Idalia កំពុងហោះសំដៅទៅរដ្ឋ Florida ខណៈតំបន់ចំនួន៤៩ ត្រូវប្រកាសអាសន្ន

បានផុស

នៅ

ព្យុះសង្ឃរា Idalia កំពុងបង្កើនឥទ្ធិពលហោះសំដៅទៅរដ្ឋ Florida ដោយនៅទីនោះ ប្រជាជនកំពុងរៀបចំខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះកំណាចមួយនេះ ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ, Idalia ត្រូវបានគេរំពឹងថា នឹងពង្រឹងខ្លួនទៅជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់មួយ មុនពេលវាបោកបក់លើឆ្នេរនៃឈូងសមុទ្រ Florida នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។

មជ្ឈមណ្ឌលនេះបានឲ្យដឹងទៀតថា “រលកសមុទ្រ និងកម្លាំងខ្យល់ខ្លាំង នឹងអាចគំរាមកំហែងដល់អាយុជីវិត នៅពេលវាវាយប្រហារនៅតាមបណ្តោយឆ្នេរសមុទ្រនៅយប់ថ្ងៃពុធ និងព្រហស្បតិ៍” ។

(រូបថត៖ Getty Images)

ស្របពេលជាមួយគ្នានោះ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសដាក់តំបន់ចំនួន ៤៩ ក្នុងគ្រាអាសន្ន ហើយសេចក្តីជូនដំណឹងអំពីការជម្លៀស ត្រូវបានចេញនៅក្នុងស្រុកចំនួន ២៨ ។

ទន្ទឹមនោះ អំឡុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារ លោកបានជំរុញឲ្យប្រជាជន ត្រូវចាកចេញជាបន្ទាន់ ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់ជម្លៀស។ 

លោក Ron DeSantis (រូបថត៖ AP)

យោងតាមការិយាល័យអភិបាលក្រុងបានឲ្យដឹងថា សេវាសាធារណៈនានា ត្រូវបានផ្អាកនៅព្រឹកថ្ងៃអង្គារ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Florida ហើយជម្រកសុវត្ថិភាពចំនួន ៥០ ត្រូវបានរៀបចំឡើង ស្របពេលដែលសាលារៀនរាប់សិបកន្លែងនៅទូទាំងរដ្ឋ Florida ក៏ត្រូវបិទផងដែរនៅសប្តាហ៍នេះ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CBS News

ចុចអាន៖ ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម