Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយជោគជ័យនៅឋានព្រះចន្ទ ឥណ្ឌា នឹងបាញ់ផ្កាយរណបទៅអង្កេតព្រះអាទិត្យម្តង

បានផុស

នៅ

បន្ទាប់ពីជោគជ័យបេសកកម្មចុះចតយានលើឋានព្រះចន្ទនៅប៉ូលខាងត្បូង ពេលនេះឥណ្ឌា​បញ្ជាក់ទៀតថា គ្រោងនឹងបាញ់បង្ហោះផ្កាយរណបមួយទៀត​ ដើម្បីទៅអង្កេត​ និងសិក្សាពីស្ថានភាពព្រះអាទិត្យក្នុងពេលឆាប់ៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការស្រាវជ្រាវអវកាសឥណ្ឌានិយាយថា នឹងបាញ់បង្ហោះផ្កាយរណប Aditya-L1 ដែលមានតម្លៃ ៤៥ លានដុល្លារពីរដ្ឋ Andhra Pradesh ភាគខាងត្បូងនៅថ្ងៃទី២ ខែកញ្ញា ។

បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ ៤ ​ខែ យាន​នេះ​នឹង​ត្រូវ​ចូលទៅ​​ក្នុង​គន្លង​គោចរ​ដែល​មាន​ចម្ងាយ​ប្រហែល ១.៥ លាន​គីឡូម៉ែត្រ​ពី​ផែនដី ។ បេសកកម្ម​របស់​វា​រួម​មាន​ការ​សង្កេត​មើល​បរិយាកាស​ព្រះអាទិត្យ​ដែល​មាន​សីតុណ្ហភាព​លើស​មួយ​លាន​អង្សាសេ និង​ព្រឹត្តិការណ៍បន្ទុះផ្សេងៗទៀតជាដើម ។

កាលពីពេលថ្មីៗនេះ ឥណ្ឌាទើបតែជោគជ័យចុះចតយានអរកាស Chandrayaan-3 នៅផ្ទៃឋានព្រះចន្ទ ហើយកំពុងរុករកនៅប៉ូលខាងត្បូងដែលមិនធ្លាប់មានប្រទេសណាស្រាវជ្រាវពីមុនមកឡើយ ជាពិសេសតំបន់នេះអាចផ្ទូកទឹកក្នុងទម្រង់ជាទឹកកក ។

គួរបញ្ជាក់ថា ឥណ្ឌាគឺ​ជា​ប្រទេស​ទី ៤ ហើយដែល​បាន​ចុះចតយានអវកាសដោយជោគជ័យ​​លើ​ឋាន​ព្រះចន្ទ បន្ទាប់​ពី​អតីត​សហភាព​សូវៀត សហរដ្ឋអាមេរិក និង​ចិន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ NHK

ចុចអាន៖ យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋា​ន​ព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម