Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីវៀតណាម ១១ នាក់ ត្រូវគេបោកលក់ឲ្យបុរសចិនយកធ្វើជាប្រពន្ធ

បានផុស

នៅ

ឃាត់ខ្លួនមនុស្ស ៦ នាក់នៅខេត្ត Bac Lieu ប្រទេសវៀតណាម ពីបទឆបោកស្ត្រី ១១ នាក់ ដើម្បីលក់ពួកគេឲ្យបុរសចិនយកធ្វើជាប្រពន្ធ ។

អ្នកលក់មានឈ្មោះ Luong Thi Hai អាយុ ៣១ ឆ្នាំ Pham Thi Tu អាយុ ៦១ ឆ្នាំ និង​មនុស្ស ៤ នាក់​ទៀត បានជួញដូរមនុស្សខុសច្បាប់ ដែលក្នុងនោះមានក្មេងស្រីអាយុក្រោម ១៦ ឆ្នាំ និងមនុស្សមានជំងឺផ្លូវចិត្តផងដែរ ។

Luong Thi Hai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ២០១៥ Luong Thi Hai បានធ្វើដំណើរទៅប្រទេសចិនជាកម្មករ ហើយរៀបការនៅទីនោះ ។ បន្ទាប់ពីដឹងថា បុរសចិនជាច្រើនចង់បានប្រពន្ធវៀតណាម នាងសម្រេចចិត្តបោកស្រីៗ ដើម្បីយកពួកគេមកលក់តែម្ដង ។

ក្នុងឆ្នាំ ២០១៨ Hai បានស្គាល់ Tu និង Huynh Mong Linh អាយុ ៤៥ ឆ្នាំ តាមរយៈក្រុមមេអណ្ដើកឲ្យស្ត្រីវៀតណាម និងបុរសបរទេស ។ ពួកគេព្យាយាមស្វែងរកស្ត្រីមានស្ថានភាពលំបាក ឬមិនសូវចេះដឹង និងទើបតែលែងលះ ហើយបញ្ចុះបញ្ចូលឲ្យយកប្ដីចិន ។

ស្រីៗត្រូវថតរូបខ្លួនឯង អត្តសញ្ញាណប័ណ្ណ ហើយរង់ចាំគេបញ្ជូនទៅព្រំដែនតាមផ្លូវទៅប្រទេសចិន គឺខេត្ត Lang Son និង Cao Bang ដែលមានតម្លៃធ្វើដំណើរ ១ ៦៦០ ដុល្លារ ។

ទៅដល់ប្រទេសចិនភ្លាម ពួកគេនឹងត្រូវបានឃុំនៅសណ្ឋាគារក្នុងខេត្ត Henan ដើម្បីទុកឲ្យបុរសចិនអ្នករើស ។ ស្ត្រីណាដែលមិនព្រមនឹងត្រូវគេគម្រាម ឬប្រើអំពើហិង្សាលើយ៉ាងដំណំ ។

សម្រាប់តម្លៃខ្លួនវិញ បុរសចិននឹងឲ្យពី ៨ ០០០ ទៅ ១៦ ០០០ ដុល្លារក្នុងម្នាក់ ប៉ុន្តែប្រាក់ដល់ដៃគ្រួសារស្ត្រីរងគ្រោះបានត្រឹម ៨០០ ដុល្លារ ទៅ ៤ ០០០ ដុល្លារប៉ុណ្ណោះ ។

ក្រោយ​រៀបការ​រួច ជនរងគ្រោះ​ប្រឈមនឹង​ត្រូវ​ប្តី​វាយធ្វើបាប​ ហើយទាមទារឲ្យសងប្រាក់ដែលទទួលបាន ក្នុងករណីចង់ត្រឡប់ទៅផ្ទះវិញ ។ អាជ្ញាធរបានឲ្យដឹងថា ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្រុមអ្នកជួញដូររកចំណូលបានដល់ទៅ ៤០ ០០០ ដុល្លារ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ ស្រុកមួយនៅចិន ផ្តល់រង្វាន់សម្រាប់គូស្នេហ៍ ប្រសិនបើកូនក្រមុំមានវ័យក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១៣ នាទីutes មុន

ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម